ព័ត៌មានជាតិ

គណៈកម្មាធិការជាតិរៀបចំការបង្ខិត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី។

គណៈកម្មាធិការជាតិរៀបចំការបង្ខិត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី។

នៅព្រឹកថ្ងៃទី 5 ខែសីហា ឆ្នាំ 2023 នេះ បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃប្រកាសលទ្ធផលផ្លូវការនេះ គ.ជ.ប បានប្រកាសនូវការបែងចែកអាសនៈ និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា ជាមួយគ្នាឯកឧត្តម បញ្ជាក់ថាក្រោយប្រកាសលទ្ធផលផ្លូវការ គ.ជ.ប នឹងថ្វាយលទ្ធផលផ្លូវការទៅព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តរៀបចំរាជរដ្ឋាភិបាល។

បើតាម គ.ជ.ប គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី7 នៃរដ្ឋសភាសរុបចំ125រូប យោងតាមបញ្ជី រាយនាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី 5 ខែសីហា ឆ្នាំ2023នេះ បានបញ្ជាក់ថា សម្រាប់បេក្ខជនចំនួន5រូបរបស់គណបក្សហ៊្វុនស៊ិនប៉ិចដែលបានជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី7 ថ្ងៃទី23 ខែកក្កដា ឆ្នាំ 2023 រួមមាន៖1.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ 2. លោក ភឹម រ៉ិង 3.លោក គង់ ចំណូល 4. នាង ចាន់ណាក់ និង 5.លោក ញឿន រ៉ាដែន ក្រៅពីសមាជិកសភាគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន5រូបនេះ គឺសុទ្ធតែសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *