សេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសពីការងារពង្រីក និងជួសជុលផ្លូវជាតិលេខ4 ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយប្រើរយៈពេល5ឆ្នាំ (ខែធ្នូ 2021-ខែធ្នូ2026) ដែលមានការងារពង្រីកស្ពាន និងលូចំនួន 46ទីតាំង ស្ថាបនាស្ពានថ្មីចំនួន 8ទីតាំង និងពង្រីងផ្លូវកៅស៊ូពី 7ម៉ែត្រទៅ10ម៉ែត្រ។
