នាព្រឹកថ្ងៃសៅរ៌ថ្ងៃទី 22 ខែមេសា ឆ្នាំ 23 នេះ សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងសន្និបាតគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាធិបតីក្នុងសន្និបាតគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង
ដើម្បីផ្សព្វផ្សាយអំពីរបាយការណ៍ សភាពការណ៍ទូទៅការងារគណបក្សឆ្នាំ2022 និងទិសដៅភារកិច្ចឆ្នាំ2023 និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី7 ឆ្នាំ2023 នៅមណ្ឌលខេត្តបាត់ដំបង។
នាឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានថ្លែងសុន្ទរកថាស្វាគមន៍ របាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ លទ្ធផលការងារ ទិសដៅការងារឆ្នាំ2023 ពិសេសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី7 នៃរដ្ឋសភា ជូនសម្ដេចក្រឡាហោម គណៈអធិបតី និងអង្គសន្និបាត។
ចំពោះបញ្ជីបេក្ខជនតំណាងរាស្រ្តមណ្ឌលបាត់ដំបងសម្រាប់នីតិកាលទី7 ឆ្នាំ2023នេះ ឯកឧត្តម សុខ លូ បានអានជូនអង្គសន្និបាតថា បេក្ខជនពេញសិទ្ធិទាំង៨រូប រួមមាន សម្ដេចក្រឡាហោម ស ខេង, ឯកឧត្តម ងិន ឃន, ឯកឧត្តម ឡោក ហួរ, ឯកឧត្តម អង្គវង្ស វឌ្ឍានា, ឯកឧត្តម ឈាង វុន, ឯកឧត្តម កើត រិទ្ធ, ឯកឧត្តម សក់ សេដ្ឋា និងឯកឧត្តម ច័ន្ទ សុផល។ ចំណែកបេក្ខជនបម្រុងវិញ ក៏មាន៨រូបដែរ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំគណបក្ស បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស
ប្រជាជនកម្ពុជាខេត្តបាត់ដំបង ដែលបានខិតខំបំពេញភារកិច្ចថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសថ្មីៗនេះ បានដឹកនាំ និងជួយគាំទ្រយ៉ាងសកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មីដើម្បីផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្ស ព្រមទាំងក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំ
បំពេញភារកិច្ចតាមទិសដៅដែលគណបល្សបានដាក់ចេញកន្លងមក និងការខិតខំប្រឹងប្រែងជាច្រើនទៀតក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី7 ខាងមុខ។
សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនទៅកាន់អង្គសន្និបាត ដូចជាការថែរក្សាសុខសន្តិភាព ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារពលរដ្ឋ
ក្រីក្រ និងងាយរងគ្រោះ ការជួយសង្គ្រោះពលរដ្ឋរងគ្រោះធម្មជាតិ ការប្រមូលសំណើរ សំណូមពរ មតិយោបល់ និងកង្វល់ពលរដ្ឋ និងអនុសាសន៍មួយចំនួនទៀតពាក់ព័ន្ធនឹងការងារគណបក្ស ៕
#dolynews