ព័ត៌មានជាតិ

ហុចស្ងាត់ៗត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហៅមកសួរនាំ និងបំភ្លឺ ចំពោះមន្ត្រី3រូប

ហុចស្ងាត់ៗត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហៅមកសួរនាំ និងបំភ្លឺ ចំពោះមន្ត្រី3រូ

 

តាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្រ្តីការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន3នាក់ ដែលចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង រងការរិះគន់ពីប្រជាពលរដ្ឋ ត្រូវបានកោះហៅមកសួរនាំបំភ្លឺ

 

សូមបញ្ជាក់ថាៈ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមពាក់ព័ន្ធករណីមន្រ្តីការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង ហើយឃើញរថយន្តមួយគ្រឿងល្មើសចតបញ្រ្ចាសទិស មុខហាងកាហ្វេមួយកន្លែង ហើយសកម្មភាពមន្រ្តីនគរបាលអនុវត្តការងារនៅពេលនោះមានការខុសឆ្គង រងការរិះគន់ពីប្រជាពលរដ្ឋ។

 

យ៉ាងណាមិញឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី29 ខែមីនា ឆ្នាំ2024នេះ បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ ធ្វើការកោះហៅមន្រ្តីទាំង3នាក់នោះ ចូលមកការិយាល័យនគរបាលសណ្តាប់ធ្នាប់ ដើម្បីសួរនាំបំភ្លឺ។បន្ទាប់ពីមន្រ្តីជំនាញសួរនាំរួច ក៏បានរាយការណ៍សុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងក៏បានអនុញ្ញាតឱ្យមន្រ្តីជំនាញធ្វើការអប់រំណែនាំ នឹងឱ្យធ្វើការកិច្ចសន្យា ព្រមានលើកទីមួយចំពោះមន្រ្តីនគរបាលទាំង3នាក់ បញ្ឈប់ធ្វើសកម្មភាពអនុវត្តការងារដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *