អបអរសាទរខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា”!
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃខួបលើកទី២៦ នៃ “ទិវាសន្តិភាពនៅកម្ពុជា” (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤)។ កាលពី ២៦ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជា ត្រូវបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
ក្នុងនាមថ្នាក់ដឹកនាំបន្តវេនមួយរូប ប្តេជ្ញាការពារនិងប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា ព្រមទាំងដឹងគុណជានិច្ចចំពោះស្ថាបនិកមគ្គុទ្ទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ជម្នះគ្រប់ឧបសគ្គ នាំមកនូវសុខសន្តិភាពជូនប្រជាជន និងសង្គមជាតិទាំងមូល៕
#dolynews