ខេត្តឧត្តរមានជ័យ ថ្ងៃចន្ទ ទី 22 ខែសីហា ឆ្នាំ 2022នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ យោធភូមិភាគទី4 កងទ័ពជើងគោក។