ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើសុំឲ្យអភិបាលខេត្ត និងស្នងការនគរបាលទាំង 25រាជធានី-ខេត្ត ត្រូវបង្កើតក្លិបបាល់ទះមួយឲ្យខានតែបាន ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជាតិ ពិសេសវិស័យកីឡាបាល់ទះ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ2023 និងព្រឹត្តិការណ៍អន្ដរជាតិនានា។
