ឯកឧត្តម គង់ សុភ័ណ្ឌ និងឯកឧត្តម ម៉ៅ ភារុណ អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេ(ស្ពានបត្ដាជី)ទំហំ 55×8 ម៉ែត្រ។
នាព្រឹកថ្ងៃទី 27 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល រួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត
កណ្តាល បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេ (ស្ពានបត្តាជី ) ទំហំ 55ម៉ែត្រ គុណ 8ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែហូរ ក្រុងតាខ្មៅ ខេតកណ្ដាល។
សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាព អនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា”។
ទោះបីយើងមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បី
ធានាឱ្យប្រជាពលរដ្ខគ្រប់រូប និងសង្គមជាតិទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា”មានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម”។
#dolynews