នៅព្រឹកថ្ងៃទី 31 ខែមីនា ឆ្នាំ 2022 នេះ ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ។
នៅពេលមានសង្គ្រាមទើបដឹងថាសន្តិភាពមានតម្លៃ ចំណែកកម្ពុជាដឹងអំពីតម្លៃសន្តិភាពយូរមកហើយ មកទល់ម៉ោងនេះប្រទេសកម្ពុជាបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ គ្រប់ទីកន្លែងស្របពេលដែលប្រទេសមួយចំនួនកំពុងតែជួបសង្គ្រាម ជាងនេះទៅទៀតសមិទ្ធផលស្ពានអាកាសនិងផ្លូវក្រោមដីនៅរាជធានីភ្នំពេញ បានប្រើនយោបាយ យកក្រុងចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្លឹកត្នោត ដោយបានថវិកាមកពីការអភិវឌ្ឍន៍កោះពេជ្រ ក៏ដូចជាតំបន់នានាផងដែរ។