ទីតាំងល្បែងស៊ីសង មាន់ជល់តាមទូរទស្សន៍អនឡាញ និងឆ្នោតឡូតូមួយកន្លែងបើកលេងយ៉ាងរលូន មិនញញើតសមត្ថកិច្ចសោះ
(កណ្តាល): នៅថ្ងៃទី31 ខែសីហា ឆ្នាំ2022នេះ មានបងប្អូនប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា មានទីតាំងល្បែងមាន់ជល់តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូ មួយកន្លែង ស្ថិតនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ហើយបានបើកទទួលភ្ញៀវញៀនល្បែងសុីសងខុសច្បាប់ជារៀងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ដោយបាំងទ្វាមួយចំហៀង មិនទាន់មានការរបង្ក្រាប ឬ ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ មួយនេះខាំងណាស់ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់ លោក ខុនសេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល និងលោក មាន សំណាង អធិការនៃអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងមាន់ជល់ តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូខាងលើនេះផង ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង9ចំណុច របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។