ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា 2ថ្ងៃ តួនាទី3 កម្មវិធី4 ក្នុងបេសកកម្មខេត្តបន្ទាយមានជ័យ។ 

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា 2ថ្ងៃ តួនាទី3 កម្មវិធី4 ក្នុងបេសកកម្មខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបានបន្តថាហេតុអ្វីបានជាចាំបាច់ចុះតាមបណ្តាខេត្តទាំងសៅរ៍ អាទិត្យបែបនេះ? ការចុះមកដល់មូលដ្ឋានដោយផ្ទាល់បានផ្តល់ឱកាសដល់ខ្ញុំ និងក្រុមការងារបានជួបផ្ទាល់ ចែករំលែកព័ត៌មាន រៀនសូត្រពីរបៀបរបបការងារទៅវិញទៅមក ហើយមានឱកាសសិក្សាឈ្វេងយល់ពីស្ថានភាពភូមិសាស្ត្រ និងក៏ដូចជាស្តាប់រាល់នូវបញ្ហាប្រឈមនានា ដោយផ្ទាល់ពីអ្នកអនុវត្តការងារនៅមូលដ្ឋានជាក់ស្តែង។

ការទទួលបានព័ត៌មានដោយផ្ទាល់នេះ អនុញាតិឲ្យយើងទទួលបានព័ត៌មានដែលជាក់ស្តែងដើម្បីនាំយកស្ថានភាពទាំងនោះបន្តរាយការណ៍ជូនថ្នាក់ដឹកនាំ ហើយដែលនឹងឈានដល់ការស្វែងរកដំណោះស្រាយដែលចាំបាច់ឲ្យចំណុច ស្របតាមតម្រូវការជាក់ស្តែង និងទាន់ពេលវេលា។

ជាចុងក្រោយឯកឧត្តមមានប្រសាសន៍ថាការឆ្លៀតឱកាសទាំងអស់នេះគ្មានអ្វីក្រៅពីការខ្វល់ខ្វាយដោះស្រាយបញ្ហានានា ដើម្បីជាតិ និងប្រជាជន។

Leave a Reply

Your email address will not be published. Required fields are marked *