នៅព្រឹកថ្ងៃទី 12 ខែមករាឆ្នាំ 2023 ឯកឧត្តម សៅ សុខាអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបន្តបណ្ដាលជំនាញឯកទេសការពារពីគីមីសាស្ដ្រជំនាន់ទី 11
កំពង់ឆ្នាំង នៅសាលាហ្វឹកហ្វឺនការពារគីមីសាស្រ្ត(លង្វែក) លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញឯកទេសការពារគីមីសាស្រ្តជំនាន់ទី11 និងសម្ពោធអគារសិក្សាមួយខ្នងដែលមានទំហំ13×32 ស្មើនឹង416មែត្រការ៉េ ដែលសាងសង់អំពីថ្មឥដ្ឋ ដំបូលប្រកស័ង្កសីក្រាលការ៉ូ ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ មេបញ្ជាការរង លោកអភិបាលខេត្ត លោកនាយកសាលា ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងលោក លោកស្រីដែលមានការពាក់ព័ន្ធផងដែរ។
#dolynews