ព័ត៌មានជាតិ

ពិតជាហ៊ា.នណាស់ជនជាតិចិន2នាក់ ប្រើកាំ .បិ.. ត..ចា.. ក់ប្ល..ន់.យករថយន្តជនជាតិខ្មែរតែត្រូវសមត្ថកិច្ចក្របួចជាប់។

ពិតជាហ៊ា.នណាស់ជនជាតិចិន2នាក់ ប្រើកាំ .បិ.. ត..ចា.. ក់ប្ល..ន់.យករថយន្តជនជាតិខ្មែរតែត្រូវសមត្ថកិច្ចក្របួចជាប់។

(ព្រះសីហនុ) ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី3 ខែកក្កដា ឆ្នាំ2023នេះថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យ ជនជាតិចិនចំនួន2នាក់ នៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថានៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី2 ខែកក្កដា ឆ្នាំ2023 មានប្រជាពលរដ្ឋរាយការណ៍ថា អ្នកបើកបររថយន្តរបស់គាត់ បានជិះរថយន្ត1គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន2នាក់ ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុចស្ថានីយប្រេងតូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង2នាក់ បានហៅឲ្យគាត់ឈប់ និងបានព្រួតគ្នាវាយ រួចប្រើកំាបិតចាក់គាត់ប្លន់យករថយន្តហើយបើករថយន្តគេចខ្លួន។

យ៉ាងណាមិញលោកស្នងការបានបញ្ជាក់ថា ជនសង្ស័យចំនួន2នាក់ ទី1 ឈ្មោះ JIN JR-HAN និងទី2 ឈ្មោះ KANG JIH-YAO ឬឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ជនជាតិចិន (ចិនតៃវ៉ាន់ សញ្ជាតិថៃ) សម្ភារដកហូតបាន រថយន្ត1គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជាC.K.7899 និងសម្ភារមួយចំនួនទៀត។

 

ជនសង្ស័យទាំង2ត្រូវបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនីតិវិធី ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *