ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តព្រៃវែង
នាព្រឹកថ្ងៃទី21 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់រដ្ឋបាលខេត្តព្រៃវែង បានប្រព្រឹត្តទៅអស់រយៈពេល មួយថ្ងៃកន្លះ ដែលពិធីបើកក្រោមអធិបតីភាពឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង៕
#dolynews