សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី 3 រហូតដល់ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2022 នេះ កម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាប ICTZ ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសសុងនិរតីក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ វៀតណាម ដែលធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះ។
