ព័ត៌មានជាតិ

បើករថយន្តព្រុស គៀរគេហើយ អួតខ្លួនថាជានាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ បានដកកាំភ្លើងខ្លីគំរាមជនរងគ្រោះដោយសារ ចរាចរណ៍។

បើករថយន្តព្រុស គៀរគេហើយ អួតខ្លួនថាជានាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ បានដកកាំភ្លើងខ្លីគំរាមជនរងគ្រោះដោយសារ ចរាចរណ៍។

 

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង 4 និង 40 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 10 មករា ឆ្នាំ 2021 នៅម្ដុំ ផ្សារធំថ្មី ហេតុការណ៍នេះដែរស្ថិតក្នុងសង្កាត់ផ្សារថ្មីទី 1 ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

 

ប្រជាពលរដ្ឋបានឲ្យដឹងថាមុនដំបូងគាត់ឃើញរថយន្ត ព្រូសបើកបរដោយបុរសម្នាក់ដែលមានទិសដៅស្របគ្នាតាមបណ្ដោយផ្លូវលេខ 73 គៀនផ្សារធំថ្មី ហើយឃើញម្ចាស់រថយន្តបានដកកាំភ្លើងពីចង្កេះហើយស្រែកឡូឡាតាមផ្លូវ ឲ្យម្ចាស់ម៉ូតូ ស្គុបពី ឈប់ តែនាក់បើកម៉ូតូ ស្គុបពី មិនឈប់រថយន្តព្រូសបានគៀរឲ្យដួល ហើយបានដកកាំភ្លើងខ្លីពីចង្កេះហើយស្រែកថា ឯងចង់យ៉ាងម៉េច ភ្លាមៗនោះជនរងគ្រោះក៏បានលើកដៃសំពះខ្លាចក្រែងជនបង្កបាញ់ខ្លួន ឃើញដូច្នោះប្រជាពលរដ្ឋក៏បានទៅជួយលើកជនរងគ្រោះក្នុងហេតុការណ៍នោះដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ចំណែកជនបង្កនៅតែកាន់កាំភ្លើងជាប់នៅនិងដៃ ទើបសមត្ថកិច្ចបានស្នើសុំដកទុកសិន ហើយជនបង្កក៏បានប្រគល់តែកាំភ្លើងទេ តែគ្រាប់កាំភ្លើងមិនប្រគល់ឱ្យនោះទេ។ហើយបានស្រែកគំរាមដាក់សមត្ថកិច្ចថែមទៀតផងដោយអាងខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថ និងមានតួនាទីជានាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ ដោយបានប្រាប់សមត្ថកិច្ចថាខ្លួនបានចេញពីកន្លែងផឹកស៊ីមួយកន្លែងក្នុងគោលបំណងបេីករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកើតហេតុតែម្តង។

យ៉ាងណាមិញជនរងគ្រោះក៏មិនចង់មានរឿងវែងឆ្ងាយជាមួយនិងជនបង្កដែរ។ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលីសនោះទេ ដោយជនរងគ្រោះសុំត្រឹមតែអ្នកបង្កសងថ្លៃព្យាបាលនិងថ្លៃសម្រាកនៅមន្ទីរពេទ្យតែប៉ុណ្ណោះដើម្បីបញ្ចប់រឿងគ្រោះថ្នាក់ចរាចរណ៍។

Leave a Reply

Your email address will not be published. Required fields are marked *