ព័ត៌មានជាតិ

ចាប់បានជនសង្ស័យដែលចាក់សម្លាប់ក្មេងស្រីអាយុ 18 ឆ្នាំនៅក្រុងតាខ្មៅដែលគេប្រទះឃើញសាកសពកាលពីព្រឹកមិញ។

ចាប់បានជនសង្ស័យដែលចាក់សម្លាប់ក្មេងស្រីអាយុ 18 ឆ្នាំនៅក្រុងតាខ្មៅដែលគេប្រទះឃើញសាកសពកាលពីព្រឹកមិញ។

 

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាថ្ងៃទី 5 ខែមករាឆ្នាំ 2021 នេះ សមត្ថកិច្ចដែលដឹកនាំនិងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីកចាក់សម្លាប់ក្មេងស្រីអាយុ 18 ឆ្នាំ។

 

ករណីចាក់ក្មេងស្រីម្នាក់អាយុ 18 ឆ្នាំនេះ គឺកើតឡើងនៅក្នុងបន្ទប់ជួលមួយកន្លែងដែលស្ថិតនៅក្នុងភូមិ ព្រែកហូរកើតសង្កាត់ ព្រែកហូរ ក្រុង តាខ្មៅ ខេត្ត កណ្ដាល។

ហើយនៅពេលនេះដែលសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈជនសង្ស័យនោះប្រើល្បិចមកមើលសាកសពដែលសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យនៅនឹងកន្លែងកើតហេតុតែម្តង ប៉ុន្តែមកទល់ពេលនេះជនសង្ស័យនៅមិនទាន់សារភាពនៅឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *