តើពិតទេប្រជាពលរដ្ឋដឹងស្នងការរងខេត្ត តាកែវ ពីបទជម្រិតទារប្រាក់ចំនួន 30 ម៉ឺនដុល្លារ។
ថ្ងៃទី 25 ខែមករា ឆ្នាំ 2021 រហូតដល់ថ្ងៃទី 29 ខែមករា ឆ្នាំ 2021 នេះ សម្ដេច ក្រឡាហោម ស ខេង បានសម្រេច ចេញលិខិតបង្គាប់ការមួយចុះថ្ងៃទី 14 ខែមករា ឆ្នាំ 2021 ដោយបានចាត់តាំងលោកឧត្តមសេនីយ៍ឯក សេងវណ្ណៈ ប្រធាននាយកដ្ឋាន ទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ កិច្ចការនគរបាល និងសហការីចំនួន 5 នាក់ ចុះទៅបំពេញបេសកកម្ម នៅស្នងការនគរបាល ខេត្តតាកែវក្នុងករណីអង្កេតស្រាវជ្រាវលើពាក្យបណ្ដឹង ដែលបានចោទប្រកាន់ទៅលើលោកឧត្តមសេនីយ៏ត្រី ហុិន សុខខេង។
អញ្ចឹងណាមិញ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី 31 ខែកក្កដាឆ្នាំ 2020 របស់មន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត តាកែវ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខេត្ត តាកែវ បានប្ដឹងលោកឧត្តមសេនីយ៍ត្រី ហុិន សុខខេង ស្នងការរង នគរបាលខេត្ត តាកែវ ទៅសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវត្ថុ សំណើសុំ (គោលការណ៍អង្កេតស្រាវជ្រាវពាក្យបណ្ដឹងចោទប្រកាន់លោកឧត្តមសេនីយ៍ត្រីហ៊ឹមសុខហេងអត្ថលេខ 30 268 ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ)។
គួរបញ្ជាក់ថា កាលពីឆ្នាំ 2019 លោកឧត្តមសេនីយ៍ត្រី ហុិនសុខខេង រួមជាមួយបក្សពួកបានចាប់បង្ខាំងជនជាតិវៀតណាម ជំរិតទារប្រាក់ ចំនួន 10 ម៉ឺនដុល្លារ ក្នុងចំណោមគ្នាបីនាក់ និងជនជាតិខ្មែរចំនួន 2 នាក់ ដោយបានដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ ពីជនរងគ្រោះដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិក ជាអ្នកបកប្រែ។