ក្របូចបានហើយនគរបាលព្រហ្មទណ្ឌ ចាប់ជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ដែលជា Vlogger ល្បីឈ្មោះ។
រាជធានីភ្នំពេញ : ជនដៃដល់ត្រូវចាប់ខ្លួនបាននៅថ្ងៃទី15 ខែមីនា ឆឆ្នា2025នេះ នៅវេលាម៉ោង16:55នាទីរសៀល ដោយកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
យ៉ាងណាមិញជនដៃដល់ត្រូវចាប់ខ្លួនបាននៅចំណុចបន្ទប់ជួល ផ្លូវ93 ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសកំពុងដេីរបានសម្រេច ននៅត្រង់ចំណុចផ្លូវលេខ106 កែងផ្លូវលេខ13 ខណ្ឌដូនពេញ។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕
#dolynews