ខ្លួនជាអ្នកលក់ដីឡូត៍ហ៊ានចាក់ដីចូលប្រឡាយរដ្ឋដើម្បីពង្រីផ្លូវចូលដីឡូត៍សម្រាប់ប្រយោជន៍បុគ្គលខ្លួន ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិព្រៃក្រាយ ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្ដាល បានឱ្យដឹងថា ថ្មីៗនេះ មានមានក្រុមឈ្មួញលក់ដីឡូត៍មួយកន្លែង បានចាក់ដីធ្វើផ្លូវចូលដីឡូត៍ របស់ខ្លួនរំលោភចូលប្រឡាយសាធារណៈរបស់រដ្ឋមិនក្រោម2ម៉ែត្រនោះទេហើយប្រឡាយមួយខ្សែនេះមានសារះប្រយោជន៍ខ្លាំងណាស់សំរាប់អ្នកភូមិ គឺសំរាប់បង្ហូរទឹក នឹងស្តុកទឹកដើម្បីពលរដ្ឋបូមទឹកសំរាប់ស្រោចស្រប់ដំណាំស្រូវ បង្ហូរទឹកពីស្រែចេញចូលនៅពេលរដូវបង្ករបង្កើនផល ចុះបើឈ្មួញប្រកបអាជីវកម្មដីឡូត៍មកចាក់បំពាន់ចូលទៅក្នុង ប្រឡាយយ៉ាងដូច្នោះ តើនិងមានផលប៉ះពាល់អ្វីខ្លះដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះផ្ទាល់ ។
យ៉ាងណាមិញ នាពេលកន្លងទៅ រដូវវស្សាមានទឹកជំនន់ធ្វើអោយលិចលង់ដល់ផលដំណាំស្រូវ របស់ពួកគាត់ ដោយសារប្រឡាយទឹកត្រូវបានអស់លោកម្ចាស់ក្រុមហ៊ុនដីឡូត៍ ចាក់ដីចូលធ្វើអោយរួមតូចបណ្តាលស្ទះទឹកហូរមិនទាន់ដែលបង្ករហេតុឱ្យមានទឹកជំនន់នៅពេលភ្លៀងធ្លាក់ខ្លាំង ។
សូមបញ្ជាក់ផងដែរថា លោកអភិបាលស្រុកអង្គស្នួល លោកខុន សេរីរដ្ផា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការស្តារប្រឡាយតូចធំ តាមបណ្តោយផ្លូវជាតិលេខ4 ក៍ដូចតាមភូមិ-ឃុំ ដែលជាឧប័ក្សសម្ព័ន្ធនិងប្រឡាយមេ (ប្រឡាយតាហោ) មិនអោយមានការរាំងស្ទះ នៅពេលរដូវវស្សានិងស្តុកទឹកទុកនៅពេលរដូវប្រាំង ។
ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់លោកអភិបាលស្រុក អង្គស្នួលនឹងមន្ត្រីជំនាញពាក់ពន្ធ័ សូមមេត្តាចុះត្រួតពិនិត្យនឹងមានវិធានការទៅលើឈ្មួញរកសុីដីឡូត៍ ចាក់ដីចូលប្រឡាយរដ្ឋពង្រីផ្លូវចូលដីឡូត៍ដើម្បីប្រយោជន៍បុគ្គលខ្លួនឯង។