ព័ត៌មានជាតិ

ជនជាតិចិនបាញ់ជនជាតិចិនស្លាប់ដោយមិនដឹងមូលហេតុ។

ជនជាតិចិនបាញ់ជនជាតិចិនស្លាប់ដោយមិនដឹងមូលហេតុ។

ព្រះសីហនុ: លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ បានឲ្យដឹងនៅមុននេះបន្តិចថាក្រោយពេលកើតហេតុលោកឧត្តមសេនីយ៍ បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយនិងអធិការដ្ឋាន នគរបាលក្រុង ព្រះសីហនុ ដើម្បីឡោមព័ទ្ធទីតាំងកើតហេតុនិងស្រាវជ្រាវរកតាមចាប់ខ្លួនជនបង្ក។

ហើយករណីបាញ់បោះនេះ គឺបានកើតឡើងនៅព្រឹកថ្ងៃទី 21 ខែមករា ឆ្នាំ 2021នេះ ម៉ោងប្រមាណជា 8 ជាងព្រឹក នៅក្នុងមុខកាស៊ីណូ ជ័យវន្នីុសិន ដែលស្ថិតក្នុង ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ។

តាមសំដីរបស់ប្រជាពលរដ្ឋ ម្នាក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាករណីជនជាតិចិនបានដេញបាញ់គ្នា តាំងពីចំណុចអូតែល 7 ជាន់ រហូតដល់មុខកាស៊ីណូ ហើយជនរងគ្រោះជាជនជាតិចិន ជិះរថយន្តមួយគ្រឿងម៉ាក រ៉េង រ៉ូ វើ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AL 9459 ចំណែកឯខ្មាំងកាំភ្លើងវិញធ្វើសកម្មភាពបាញ់រួចហើយបានជិះរថយន្តមួយគ្រឿងក៏យកទៅប្លុងចោលនៅជិតផ្សារដំរី 5 ហើយបានចុះរត់គេចខ្លួនតែម្តងក្រោយពីដឹងថាកម្លាំងជំនាញកំពុងតាមចាប់ខ្លួនហើយខ្មាំងកាំភ្លើងជិះរថយន្តម៉ាក Ford Ranger Rapter ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BI 1413។

យ៉ាងណាមិញលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅមិនទាន់អាចបញ្ជាក់ថាដើមចមរឿងនេះ បណ្ដាលអោយមានការបាញ់ប្រហារទាំងព្រឹកព្រលឹមនេះបណ្ដាលមកពីមូលហេតុអ្វីនោះនៅឡើយទេ។

Leave a Reply

Your email address will not be published. Required fields are marked *