ព័ត៌មានជាតិ

សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្តដល់កុមារក្រីក្រចំនួន 3 នាក់ ដែលបានចូលរួមក្នុងការប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាប។

សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្តដល់កុមារក្រីក្រចំនួន 3 នាក់ ដែលបានចូលរួមក្នុងការប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាប។ ដោយក្ដីអាណិតអាសូរនិងមើលឃើញពីការក៏ស៊ូក្នុងជីវិតនៅរសៀលថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2020 នេះ សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឱ្យសហការីចុះសួរសុខទុក្ខនិងលើកទឹកចិត្តព្រមទាំងយកអំណោយមនុស្សធម៌ដល់ជូនកុមារចំនួន 3 នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមក្នុងការប្រកួតប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាប ខណ្ឌ ជ្រោយចង្វារាជធានី ភ្នំពេញ។ កុមារទាំងបីនាក់នោះរស់នៅភូមិ ព្រែកតាគង់ សង្កាត់ព្រែក តាសេក ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ។ ១ ឈ្មោះ ពេជ្រ ធារ៉ា អាយុ 13 ឆ្នាំ ទី 2 ឈ្មោះ សុវណ្ណ សាលីអាយុ 14 ឆ្នាំ និងទី 3 ឈ្មោះ […]

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ កាលពីព្រឹកថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ 2020 នេះបានជួបសំណេះសំណាលនិងនាំយកនូវពូជស្រូវចែកជូនប្រជាពលរដ្ឋ 3200 គ្រួសារ ដែលរងគ្រោះដោយផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្ត កំពង់ចាម នឹងស្ដារផល្លិតកម្ម ស្បៀងឡើងវិញក្រោយពេលទឹកស្រក។

ព័ត៌មានជាតិ

សាររបស់សម្ដេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារ៉ាមថារដ្ឋាភិបាលនឹងបិទរាជធានី ភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពី ខេត្តមួយ ទៅកាន់ខេត្តមួយ ។

សាររបស់សម្ដេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារ៉ាមថារដ្ឋាភិបាលនឹងបិទរាជធានី ភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពី ខេត្តមួយ ទៅកាន់ខេត្តមួយ ។ ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេសឬ រាជធានី ខេត្ត ឬតំបន់មួយណានោះទេ។ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលនាទំនិញឡើងថ្លៃប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះបញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ19 នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសការ ពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្ដុំ ការរក្សាគម្លាតសុវត្ថិភាព។ល។ សម្រាប់ការពាក់ម៉ាស់ដែរកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឲ្យបញ្ចេញម៉ាសក្រណាត់ចំនួន 2 លានម៉ាស់ ជូនទៅសាលារាជធានី ភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ សូមបងប្អូន ពាក់ម៉ាស ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រឹត្តិការណ៍ 3 វិច្ឆិកា ឲ្យបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ 3 វិច្ឆិកា ឆ្នាំ 2020 វិញ សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឲ្យបានម៉ត់ចត់និងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនិងជួយដោះស្រាយជីវភាពគ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក ត្រូវផ្ដល់ស្បៀងអាហារជូនពួកគាត់កុំឲ្យពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាទ្បីស័ក។ សូមជូនពរបងប្អូនជំទន់រួមជាតិជួបតែសេចក្ដីសុខសេចក្ដីចម្រើន។  

ព័ត៌មានជាតិ

កណ្ដាល: មានករណីបាញ់បោះរវាងសមត្ថកិច្ចជាមួយនឹងមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ឋិតនៅក្នុងខេត្ត កណ្ដាលតែនៅពេលនេះសមត្ថកិច្ចចាប់បានមេខ្លោងជួញដូរគ្រឿងញៀន មួយនាក់ កាលពីវេលាម៉ោង2 រំលងអធ្រាត្រឈានចូលថ្ងៃទី 11 វិច្ឆិកា ឆ្នាំ 2020 នេះ។

កណ្ដាល: មានករណីបាញ់បោះរវាងសមត្ថកិច្ចជាមួយនឹងមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ឋិតនៅក្នុងខេត្ត កណ្ដាលតែនៅពេលនេះសមត្ថកិច្ចចាប់បានមេខ្លោងជួញដូរគ្រឿងញៀន មួយនាក់ កាលពីវេលាម៉ោង2 រំលងអធ្រាត្រឈានចូលថ្ងៃទី 11 វិច្ឆិកា ឆ្នាំ 2020 នេះ។ ហើយជនសង្ស័យចែកចាយគ្រឿងញៀនរូបនេះបានផ្ទុះអាវុធបាញ់មកលើសមត្ថកិច្ចខេត្ត កណ្ដាល ជាច្រើនគ្រាប់ដែលបង្កឲ្យមានប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្ត កណ្ដាល នៅល្ងាចថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 នៅចំណុចភូមិ ថ្គុល ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកមេខ្លោងគ្រឿងញៀនក៏បានបើកការបាញ់ប្រហារចំនួន 1 គ្រាប់ សំដៅមកលើសមត្ថកិច្ចមុនហើយបន្ទាប់មកម៉ោងប្រមាណជា 1 ជាង ជនសង្ស័យក៏បានបាញ់សំដៅមកលើសមត្ថកិច្ចចំនួន 2 គ្រាប់ បន្ថែមទៀតដើម្បីគំរាមសមត្ថកិច្ចកុំឲ្យព្យាយាមចូលចាប់ខ្លួន។ ក្រោយមកសមត្ថកិច្ចក៏ចាប់បានមេខ្លោងជួញដូរគ្រឿងញៀនម្នាក់នេះបញ្ជូនទៅស្នងការនគរបាលខេត្តកណ្ដាល។

ព័ត៌មានជាតិ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ទី 10 វិច្ឆិកា ឆ្នាំ 2020 នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ទី 10 វិច្ឆិកា ឆ្នាំ 2020 នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនិងចែកជូននូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែននិងសម្ដេច គតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន 11.000 គ្រួសារដែលស្ថិតនៅក្នុងស្រុក មង្គលបុរី ខេត្ត បន្ទាយមានជ័យ។

ព័ត៌មានជាតិ

កាលពីវេលាយប់ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020 នេះ ម៉ោងប្រមាណជា 8 និង 10 នាទីយប់ ដែលស្ថិតនៅលើគីឡូម៉ែត្រលេខ 176.177 ដែលស្ថិតក្នុងភូមិ ជើងគោ ឃុំ ជើងគោ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ តាមបណ្ដោយផ្លូវជាតិលេខ 4

កាលពីវេលាយប់ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020 នេះ ម៉ោងប្រមាណជា 8 និង 10 នាទីយប់ ដែលស្ថិតនៅលើគីឡូម៉ែត្រលេខ 176.177 ដែលស្ថិតក្នុងភូមិ ជើងគោ ឃុំ ជើងគោ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ តាមបណ្ដោយផ្លូវជាតិលេខ 4មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកុងទីន័រ ម៉ាកហ៊ីណូ ពណ៌ខៀវលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A 0935 ជារបស់ក្រុមហ៊ុន សុកន អ្នកបើកបរឈ្មោះ ជាសុខ ភេទប្រុស អាយុ 41ឆ្នាំ មានទីលំនៅភូមិ ត្រពាំងថ្លឹងសង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មានទិសដៅពីខេត្ត ព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចឡូម៉ែតលេខ 176 .177 ដោយរថយន្តមានល្បឿនលឿនក៏បានវាជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយជាន់ប្រាំងក៏ក្រឡាប់កុងទីន័រ ទៅលើរថយន្តមួយគ្រឿងម៉ាក toyota camry ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ […]

ព័ត៌មានជាតិ

ភ្នំពេញ : មិនធម្មតាទេប្រជាពលរដ្ឋបានប្រទះឃើញអាវុធយ៉ាងច្រើនស្ថិតនៅក្នុងភូមិ ឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ។

ភ្នំពេញ : មិនធម្មតាទេប្រជាពលរដ្ឋបានប្រទះឃើញអាវុធយ៉ាងច្រើនស្ថិតនៅក្នុងភូមិ ឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ។ នៅថ្ងៃទី 8 វិច្ឆិកា ឆ្នាំ 2020នេះ ប្រហែលជាម៉ោង 11:30 ប្រជាពលរដ្ឋបានប្រទះឃើញអាវុធនិងគ្រាប់ 5 កាំភ្លើង នៅចំណុចមាត់បឹង ភូមិ ឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅរាជធានី ភ្នំពេញ។ជនទាំងពីរដែលបានឃើញនោះទី 1 ឈ្មោះសោម ភារម្យ និងទី 2 ឈ្មោះ វី ពៅ ដែលជាប្រជាពលរដ្ឋប្រទះឃើញអាវុធទាំងនេះហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច ពីដំណើររឿងដែលខ្លួនបានទៅរក បេះបន្លែនៅមាត់បឹងក៏ប្រទះឃើញ កេះដែក បិទមាត់ជិត ឃើញដូច្នោះខ្លួនក៏យកដៃទៅទាញបង្ហើយមើលស្រាប់តែឃើញអាវុធយ៉ាងច្រើនដូចការរៀបរាប់ខាងក្រោម។ អាវុធម៉ាក ការ៉ាប៊ីន ចំនួន មួយដើម M16 ចំនួនមួយដើម និងអាវុធខ្លី ម៉ាកកា54 ចំនួន បី ដើម ម៉ាក PO8 ចំនួនពីរដើម […]

ព័ត៌មានជាតិ

ភ្នំពេញ : សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី !

ភ្នំពេញ : សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ។ 1 ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនជាបណ្ដោះអាសន្ន រយៈពេល 2 សប្តាហ៍ នៅរាជធានី ភ្នំពេញនិងខេត្ត កណ្ដាល។ 2 ផ្អាកការលេង កីឡា ឬហាត់ប្រាណ គ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ និងការផ្អាកចេញចូលបរិវេណពហុកីឡាដ្ឋានជាតិ អូឡាំពិច ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងតាមក្រោយ។

ព័ត៌មានជាតិ

ភ្នំពេញ: នៅព្រឹកថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2020 នេះ ឯកឧត្តម សថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពុនទី 1 បានអញ្ជើញចុះជួបសំណេះសំណាលនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋចំនួន 354 គ្រួសាររស់នៅសង្កាត់បឹងទំពន់ 1 ខណ្ឌ មានជ័យ ដែលជាប្រជាពលរដ្ឋក្រីក្រនិងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ភ្នំពេញ: នៅព្រឹកថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2020 នេះ ឯកឧត្តម សថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពុនទី 1 បានអញ្ជើញចុះជួបសំណេះសំណាលនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋចំនួន 354 គ្រួសាររស់នៅសង្កាត់បឹងទំពន់ 1 ខណ្ឌ មានជ័យ ដែលជាប្រជាពលរដ្ឋក្រីក្រនិងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។ សូមបញ្ជាក់ថាសូមចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ19 ដល់ពាក់ម៉ាសជាប្រចាំនិងលាងដៃជាមួយនឹងសាប៊ូឬអាកុលឱ្យបានញឹកញាប់ជាពិសេសអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ព័ត៌មានជាតិ

ពោធិ៍សាត់ កាលពីព្រឹកថ្ងៃ ទី 7 ខែវិច្ឆិកា ឆ្នាំ 2020 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងចែក ពូជស្រូវ ជូនប្រជាពលរដ្ឋជិត 2 ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្ត ពោធិ៍សាត់។

ពោធិ៍សាត់ កាលពីព្រឹកថ្ងៃ ទី 7 ខែវិច្ឆិកា ឆ្នាំ 2020 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងចែក ពូជស្រូវ ជូនប្រជាពលរដ្ឋជិត 2 ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្ត ពោធិ៍សាត់។