ព័ត៌មានជាតិ

កាលពីវេលាយប់ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020 នេះ ម៉ោងប្រមាណជា 8 និង 10 នាទីយប់ ដែលស្ថិតនៅលើគីឡូម៉ែត្រលេខ 176.177 ដែលស្ថិតក្នុងភូមិ ជើងគោ ឃុំ ជើងគោ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ តាមបណ្ដោយផ្លូវជាតិលេខ 4

កាលពីវេលាយប់ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020 នេះ ម៉ោងប្រមាណជា 8 និង 10 នាទីយប់ ដែលស្ថិតនៅលើគីឡូម៉ែត្រលេខ 176.177 ដែលស្ថិតក្នុងភូមិ ជើងគោ ឃុំ ជើងគោ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ តាមបណ្ដោយផ្លូវជាតិលេខ 4មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកុងទីន័រ ម៉ាកហ៊ីណូ ពណ៌ខៀវលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A 0935 ជារបស់ក្រុមហ៊ុន សុកន អ្នកបើកបរឈ្មោះ ជាសុខ ភេទប្រុស អាយុ 41ឆ្នាំ មានទីលំនៅភូមិ ត្រពាំងថ្លឹងសង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មានទិសដៅពីខេត្ត ព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចឡូម៉ែតលេខ 176 .177 ដោយរថយន្តមានល្បឿនលឿនក៏បានវាជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយជាន់ប្រាំងក៏ក្រឡាប់កុងទីន័រ ទៅលើរថយន្តមួយគ្រឿងម៉ាក toyota camry ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2M 6865 បណ្ដាលកុងទីន័រធ្លាក់លើរថយន្ត កាមរី នឹងបណ្ដាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង អ្នកបើកបរស្លាប់ម្នាក់ ឈ្មោះ សឹងដារ៉ាភេទប្រុស អាយុ 34 ឆ្នាំ មានទីលំនៅក្នុងភូមិ វាលមាស ឃុំវាលរេញ ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនសាកសពប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើករថយន្តកុងតឺន័រត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋានគរបាលស្រុក ព្រៃនប់។

Leave a Reply

Your email address will not be published. Required fields are marked *