ភ្នំពេញ : មិនធម្មតាទេប្រជាពលរដ្ឋបានប្រទះឃើញអាវុធយ៉ាងច្រើនស្ថិតនៅក្នុងភូមិ ឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ។
នៅថ្ងៃទី 8 វិច្ឆិកា ឆ្នាំ 2020នេះ ប្រហែលជាម៉ោង 11:30 ប្រជាពលរដ្ឋបានប្រទះឃើញអាវុធនិងគ្រាប់ 5 កាំភ្លើង នៅចំណុចមាត់បឹង ភូមិ ឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅរាជធានី ភ្នំពេញ។ជនទាំងពីរដែលបានឃើញនោះទី 1 ឈ្មោះសោម ភារម្យ និងទី 2 ឈ្មោះ វី ពៅ ដែលជាប្រជាពលរដ្ឋប្រទះឃើញអាវុធទាំងនេះហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច ពីដំណើររឿងដែលខ្លួនបានទៅរក បេះបន្លែនៅមាត់បឹងក៏ប្រទះឃើញ កេះដែក បិទមាត់ជិត ឃើញដូច្នោះខ្លួនក៏យកដៃទៅទាញបង្ហើយមើលស្រាប់តែឃើញអាវុធយ៉ាងច្រើនដូចការរៀបរាប់ខាងក្រោម។
អាវុធម៉ាក ការ៉ាប៊ីន ចំនួន មួយដើម M16 ចំនួនមួយដើម និងអាវុធខ្លី ម៉ាកកា54 ចំនួន បី ដើម ម៉ាក PO8 ចំនួនពីរដើម ចំណែក បង់គ្រាប់កា 54 ចំនួន បី បង់មានគ្រាប់ 109 គ្រាប់បង់អាវុធម៉ាក M16 ចំនួន បី បង់ មានគ្រាប់ចំនួន 60 គ្រាប់បង់អាវុធម៉ាក ការ៉ាប៊ីន ចំនួនពីរបង់ មានគ្រាប់ចំនួន 9 គ្រាប់និងស្រោមអាវុធខ្លីចំនួនមួយ កាំបិតខ្លីចំនួនមួយដើម ស្ព្រៃយ៍ពណ៌ខ្មៅចំនួនមួយដប កេះដែកមានទំហំ 30 សង់ទីម៉ែត្រគុណនឹង 60 សង់ទីម៉ែត្រចំនួន 1កេះ។
សមត្ថកិច្ចក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋក៏បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ និងយកអាវុធទាំងនោះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកព្នៅដើម្បីស្រាវជ្រាវបន្ត។
