នៅថ្ងៃទី 14 ខែមិនា ឆ្នាំ 2022 នេះ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញពិនិត្យមើលស្ពានអាកាសចោមចៅនារសៀលថ្ងៃចន្ទនេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យការស្ថាបនាស្ពានអាកាសនិង
ផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលសម្រេចបាន99%នៃគម្រោងទាំងមូល រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី19 ខែមីនា ឆ្នាំ2022ខាងមុខនេះ។
ឯកឧត្តមនឹងរៀបចំពិធីបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។