នៅថ្ងៃទី 14 ខែមីនា ឆ្នាំ 2022 នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិកា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2021 និងលើកទិសដៅអនុវត្តឆ្នាំ2022 របស់ក្រុមការងារយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅភោជនីយដ្ឋានសេវេនប្រាយឃីង។
