បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ទី 10 វិច្ឆិកា ឆ្នាំ 2020 នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនិងចែកជូននូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែននិងសម្ដេច គតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន 11.000 គ្រួសារដែលស្ថិតនៅក្នុងស្រុក មង្គលបុរី ខេត្ត បន្ទាយមានជ័យ។
