ព័ត៌មានជាតិ

កណ្ដាល: មានករណីបាញ់បោះរវាងសមត្ថកិច្ចជាមួយនឹងមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ឋិតនៅក្នុងខេត្ត កណ្ដាលតែនៅពេលនេះសមត្ថកិច្ចចាប់បានមេខ្លោងជួញដូរគ្រឿងញៀន មួយនាក់ កាលពីវេលាម៉ោង2 រំលងអធ្រាត្រឈានចូលថ្ងៃទី 11 វិច្ឆិកា ឆ្នាំ 2020 នេះ។

ហើយជនសង្ស័យចែកចាយគ្រឿងញៀនរូបនេះបានផ្ទុះអាវុធបាញ់មកលើសមត្ថកិច្ចខេត្ត កណ្ដាល ជាច្រើនគ្រាប់ដែលបង្កឲ្យមានប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្ត កណ្ដាល នៅល្ងាចថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 នៅចំណុចភូមិ ថ្គុល ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ចំណែកមេខ្លោងគ្រឿងញៀនក៏បានបើកការបាញ់ប្រហារចំនួន 1 គ្រាប់ សំដៅមកលើសមត្ថកិច្ចមុនហើយបន្ទាប់មកម៉ោងប្រមាណជា 1 ជាង ជនសង្ស័យក៏បានបាញ់សំដៅមកលើសមត្ថកិច្ចចំនួន 2 គ្រាប់ បន្ថែមទៀតដើម្បីគំរាមសមត្ថកិច្ចកុំឲ្យព្យាយាមចូលចាប់ខ្លួន។ ក្រោយមកសមត្ថកិច្ចក៏ចាប់បានមេខ្លោងជួញដូរគ្រឿងញៀនម្នាក់នេះបញ្ជូនទៅស្នងការនគរបាលខេត្តកណ្ដាល។

Leave a Reply

Your email address will not be published. Required fields are marked *