ព័ត៌មានជាតិ

សាររបស់សម្ដេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារ៉ាមថារដ្ឋាភិបាលនឹងបិទរាជធានី ភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពី ខេត្តមួយ ទៅកាន់ខេត្តមួយ ។

សាររបស់សម្ដេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារ៉ាមថារដ្ឋាភិបាលនឹងបិទរាជធានី ភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពី ខេត្តមួយ ទៅកាន់ខេត្តមួយ ។

ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេសឬ រាជធានី ខេត្ត ឬតំបន់មួយណានោះទេ។ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលនាទំនិញឡើងថ្លៃប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះបញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ19 នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសការ ពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្ដុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

សម្រាប់ការពាក់ម៉ាស់ដែរកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឲ្យបញ្ចេញម៉ាសក្រណាត់ចំនួន 2 លានម៉ាស់ ជូនទៅសាលារាជធានី ភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។

នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ សូមបងប្អូន ពាក់ម៉ាស ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រឹត្តិការណ៍ 3 វិច្ឆិកា ឲ្យបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ 3 វិច្ឆិកា ឆ្នាំ 2020 វិញ សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឲ្យបានម៉ត់ចត់និងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនិងជួយដោះស្រាយជីវភាពគ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក ត្រូវផ្ដល់ស្បៀងអាហារជូនពួកគាត់កុំឲ្យពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាទ្បីស័ក។

សូមជូនពរបងប្អូនជំទន់រួមជាតិជួបតែសេចក្ដីសុខសេចក្ដីចម្រើន។

 

Leave a Reply

Your email address will not be published. Required fields are marked *