ភ្នំពេញ: នៅព្រឹកថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2020 នេះ ឯកឧត្តម សថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពុនទី 1 បានអញ្ជើញចុះជួបសំណេះសំណាលនិងផ្ដល់អំណោយជូនប្រជាពលរដ្ឋចំនួន 354 គ្រួសាររស់នៅសង្កាត់បឹងទំពន់ 1 ខណ្ឌ មានជ័យ ដែលជាប្រជាពលរដ្ឋក្រីក្រនិងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។
សូមបញ្ជាក់ថាសូមចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ19 ដល់ពាក់ម៉ាសជាប្រចាំនិងលាងដៃជាមួយនឹងសាប៊ូឬអាកុលឱ្យបានញឹកញាប់ជាពិសេសអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។