ការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវរោងភាពយន្តនិងសារមន្ទីរនានានៅទូទាំងប្រទេស។
ព័ត៌មានជាតិ
សេចក្ដីជូនដំណឹង: សម្ដេច តេជោ ហ៊ុន សែន ប្រកាសដល់អភិបាល រាជធានី ខេត្ត ទាំងអស់ពីការបិទបញ្ចប់ព្រឹត្តិការណ៍ 3 វិច្ឆិកា
សេចក្ដីជូនដំណឹង: សម្ដេច តេជោ ហ៊ុន សែន ប្រកាសដល់អភិបាល រាជធានី ខេត្ត ទាំងអស់ពីការបិទបញ្ចប់ព្រឹត្តិការណ៍ 3 វិច្ឆិកា ដោយតម្រូវឲ្យក្រសួងអប់រំ យុវជន និងកីឡា បេីកសាលារៀនឡើងវិញនៅថ្ងៃទី 23 ខែវិច្ឆិកាខាងមុខ បើកឲ្យដំណើរការពហុកីឡាដ្ឋានជាតិអូឡាំពិច ព្រមទាំងធ្វើឲ្យសភាពការណ៍គ្រប់ផ្នែក គ្រប់វិស័យ វិលទៅរកភាពប្រក្រតីដូចមុនថ្ងៃទី 3 វិច្ឆិកា ឡើងវិញ ការប្រយុទ្ធប្រឆាំងកូវីដ19 នៅតែជាអាទិភាពនៃការងារ របស់យើងទាំងអស់គ្នាដដែល។
ភ្នំពេញ: ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសនៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ
ភ្នំពេញ: ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសនៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានបង្ហាញថាកម្លាំងសមត្ថកិច្ចបានបង្ក្រាប បាន 62 ករណី ក្នុងនោះករណីប្រើប្រាស់ចំនួន 24 ករណី នឹងករណីជួញដូរ 38 ករណី នឹងឃាត់ខ្លួនជនសង្ស័យបានចំនួន 132 នាក់ នេះបើគិតតាមរបាយការណ៍ចាប់ពីថ្ងៃទី 1 មករា ដល់ថ្ងៃទី 18 វិច្ឆិកា ឆ្នាំ 2020 សរុបទាំងអស់មានចំនួន 9303ករណី ឃាត់មនុស្សបាន 18952ដោយឡែក ស្រីចំនួន 1181 អ្នក។
សមិទ្ធផល ឆ្នាំ 2023 គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងមាគ៌ារីកចម្រើនរបស់ប្រទេសកម្ពុជា ដើម្បីដំណើរការព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2023 ហើយនិងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងចាប់បញ្ចប់នៅឆ្នាំ 2023 ដែរ ។
សមិទ្ធផល ឆ្នាំ 2023 គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងមាគ៌ារីកចម្រើនរបស់ប្រទេសកម្ពុជា ដើម្បីដំណើរការព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2023 ហើយនិងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងចាប់បញ្ចប់នៅឆ្នាំ 2023 ដែរ ។ ក្នុងពេលជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏ ចាប់ផ្ដើមសាងសង់ផ្លូវ ហាណូយ ពីព្រលានយន្តហោះ រហូតដល់កណ្ដាលទីក្រុង គម្រោងសាងសង់ផ្លូវភ្ជាប់ក្រវាត់ក្រុងទី 3 និងទី 4 នៃរាជធានី ភ្នំពេញ អាចបំពេញតម្រូវការដល់ភ្ញៀវទេសចរមួយចំនួនធំដែលមកមើលការប្រកួតកីឡាអន្តរជាតិទន្ទឹមគ្នានោះដែរក៏ជួយដល់ភ្ញៀវទេសចរណ៍និងអ្នកជំនួញធ្វើដំណើរពីព្រលានយន្តហោះ ទៅកាន់ទីក្រុងបានយ៉ាងងាយស្រួលផងដែរ។ ហើយកម្ពុជាក៏បង្ហាញមុខមាត់នៅលើឆាកអន្តរជាតិ ពីភាពខ្លាំងរបស់ខ្លួននិងបង្វែរមុខមាត់របស់ខ្លួនទៅកាន់ពិភពលោកឡើងវិញសូមកុំភ្លេចថារាជរដ្ឋាភិបាលកម្ពុជាមានវិស័យឯកជនបានចូលរួមវិនិយោគទុនរាប់ពាន់លានដុល្លារដើម្បីអភិវឌ្ឍគម្រោងវិស័យធំៗនៅកម្ពុជា។
សាររបស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2020 នេះក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី 3។
សាររបស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2020 នេះក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី 3។ ជាលទ្ធផលទាំងខ្ញុំនឹងភរិយា ក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ19 ទាំងអស់។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរបស់បងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ 3 វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយខ្ញុំនឹងបន្តធ្វើចត្តាឡីស័ក រហូតដល់ថ្ងៃទី 18 ខែវិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី 4 និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយាព្រមទាំងបងប្អូនប្រមាណ 900 នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី 4 វិច្ឆិកា ឆ្នាំ 2020 ដែលនឹងធ្វើឲ្យការព្រួយបារម្ភអំពីកូវីដ19 ត្រូវបានកាត់បន្ថយនៅក្នុង រាជធានីភ្នំពេញ និងខេត្ត កណ្ដាល ដែរនិងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា។
សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្តដល់កុមារក្រីក្រចំនួន 3 នាក់ ដែលបានចូលរួមក្នុងការប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាប។
សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្តដល់កុមារក្រីក្រចំនួន 3 នាក់ ដែលបានចូលរួមក្នុងការប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាប។ ដោយក្ដីអាណិតអាសូរនិងមើលឃើញពីការក៏ស៊ូក្នុងជីវិតនៅរសៀលថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2020 នេះ សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឱ្យសហការីចុះសួរសុខទុក្ខនិងលើកទឹកចិត្តព្រមទាំងយកអំណោយមនុស្សធម៌ដល់ជូនកុមារចំនួន 3 នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមក្នុងការប្រកួតប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាប ខណ្ឌ ជ្រោយចង្វារាជធានី ភ្នំពេញ។ កុមារទាំងបីនាក់នោះរស់នៅភូមិ ព្រែកតាគង់ សង្កាត់ព្រែក តាសេក ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ។ ១ ឈ្មោះ ពេជ្រ ធារ៉ា អាយុ 13 ឆ្នាំ ទី 2 ឈ្មោះ សុវណ្ណ សាលីអាយុ 14 ឆ្នាំ និងទី 3 ឈ្មោះ […]
ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ កាលពីព្រឹកថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ 2020 នេះបានជួបសំណេះសំណាលនិងនាំយកនូវពូជស្រូវចែកជូនប្រជាពលរដ្ឋ 3200 គ្រួសារ ដែលរងគ្រោះដោយផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្ត កំពង់ចាម នឹងស្ដារផល្លិតកម្ម ស្បៀងឡើងវិញក្រោយពេលទឹកស្រក។
សាររបស់សម្ដេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារ៉ាមថារដ្ឋាភិបាលនឹងបិទរាជធានី ភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពី ខេត្តមួយ ទៅកាន់ខេត្តមួយ ។
សាររបស់សម្ដេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារ៉ាមថារដ្ឋាភិបាលនឹងបិទរាជធានី ភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពី ខេត្តមួយ ទៅកាន់ខេត្តមួយ ។ ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេសឬ រាជធានី ខេត្ត ឬតំបន់មួយណានោះទេ។ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលនាទំនិញឡើងថ្លៃប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះបញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ19 នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសការ ពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្ដុំ ការរក្សាគម្លាតសុវត្ថិភាព។ល។ សម្រាប់ការពាក់ម៉ាស់ដែរកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឲ្យបញ្ចេញម៉ាសក្រណាត់ចំនួន 2 លានម៉ាស់ ជូនទៅសាលារាជធានី ភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ សូមបងប្អូន ពាក់ម៉ាស ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រឹត្តិការណ៍ 3 វិច្ឆិកា ឲ្យបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ 3 វិច្ឆិកា ឆ្នាំ 2020 វិញ សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឲ្យបានម៉ត់ចត់និងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនិងជួយដោះស្រាយជីវភាពគ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក ត្រូវផ្ដល់ស្បៀងអាហារជូនពួកគាត់កុំឲ្យពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាទ្បីស័ក។ សូមជូនពរបងប្អូនជំទន់រួមជាតិជួបតែសេចក្ដីសុខសេចក្ដីចម្រើន។
កណ្ដាល: មានករណីបាញ់បោះរវាងសមត្ថកិច្ចជាមួយនឹងមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ឋិតនៅក្នុងខេត្ត កណ្ដាលតែនៅពេលនេះសមត្ថកិច្ចចាប់បានមេខ្លោងជួញដូរគ្រឿងញៀន មួយនាក់ កាលពីវេលាម៉ោង2 រំលងអធ្រាត្រឈានចូលថ្ងៃទី 11 វិច្ឆិកា ឆ្នាំ 2020 នេះ។
កណ្ដាល: មានករណីបាញ់បោះរវាងសមត្ថកិច្ចជាមួយនឹងមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ឋិតនៅក្នុងខេត្ត កណ្ដាលតែនៅពេលនេះសមត្ថកិច្ចចាប់បានមេខ្លោងជួញដូរគ្រឿងញៀន មួយនាក់ កាលពីវេលាម៉ោង2 រំលងអធ្រាត្រឈានចូលថ្ងៃទី 11 វិច្ឆិកា ឆ្នាំ 2020 នេះ។ ហើយជនសង្ស័យចែកចាយគ្រឿងញៀនរូបនេះបានផ្ទុះអាវុធបាញ់មកលើសមត្ថកិច្ចខេត្ត កណ្ដាល ជាច្រើនគ្រាប់ដែលបង្កឲ្យមានប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្ត កណ្ដាល នៅល្ងាចថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 នៅចំណុចភូមិ ថ្គុល ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកមេខ្លោងគ្រឿងញៀនក៏បានបើកការបាញ់ប្រហារចំនួន 1 គ្រាប់ សំដៅមកលើសមត្ថកិច្ចមុនហើយបន្ទាប់មកម៉ោងប្រមាណជា 1 ជាង ជនសង្ស័យក៏បានបាញ់សំដៅមកលើសមត្ថកិច្ចចំនួន 2 គ្រាប់ បន្ថែមទៀតដើម្បីគំរាមសមត្ថកិច្ចកុំឲ្យព្យាយាមចូលចាប់ខ្លួន។ ក្រោយមកសមត្ថកិច្ចក៏ចាប់បានមេខ្លោងជួញដូរគ្រឿងញៀនម្នាក់នេះបញ្ជូនទៅស្នងការនគរបាលខេត្តកណ្ដាល។
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ទី 10 វិច្ឆិកា ឆ្នាំ 2020 នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ទី 10 វិច្ឆិកា ឆ្នាំ 2020 នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនិងចែកជូននូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែននិងសម្ដេច គតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន 11.000 គ្រួសារដែលស្ថិតនៅក្នុងស្រុក មង្គលបុរី ខេត្ត បន្ទាយមានជ័យ។