ភ្នំពេញ: ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសនៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានបង្ហាញថាកម្លាំងសមត្ថកិច្ចបានបង្ក្រាប បាន 62 ករណី ក្នុងនោះករណីប្រើប្រាស់ចំនួន 24 ករណី នឹងករណីជួញដូរ 38 ករណី នឹងឃាត់ខ្លួនជនសង្ស័យបានចំនួន 132 នាក់ នេះបើគិតតាមរបាយការណ៍ចាប់ពីថ្ងៃទី 1 មករា ដល់ថ្ងៃទី 18 វិច្ឆិកា ឆ្នាំ 2020 សរុបទាំងអស់មានចំនួន 9303ករណី ឃាត់មនុស្សបាន 18952ដោយឡែក ស្រីចំនួន 1181 អ្នក។