ព័ត៌មានជាតិ

សាររបស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2020 នេះក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី 3។

សាររបស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2020 នេះក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី 3។

ជាលទ្ធផលទាំងខ្ញុំនឹងភរិយា ក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ19 ទាំងអស់។

ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរបស់បងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ 3 វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយខ្ញុំនឹងបន្តធ្វើចត្តាឡីស័ក រហូតដល់ថ្ងៃទី 18 ខែវិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី 4 និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយាព្រមទាំងបងប្អូនប្រមាណ 900 នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី 4 វិច្ឆិកា ឆ្នាំ 2020 ដែលនឹងធ្វើឲ្យការព្រួយបារម្ភអំពីកូវីដ19 ត្រូវបានកាត់បន្ថយនៅក្នុង រាជធានីភ្នំពេញ និងខេត្ត កណ្ដាល ដែរនិងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។

ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា។

Leave a Reply

Your email address will not be published. Required fields are marked *