សៀមរាប : ករណីក្រឡាប់ឡានស្លាប់ 7 នាក់ ជនជាតិវៀតណាម 6នាក់ខ្មែរ 1នាក់។
តាមប្រភព ពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខកំពង់ចាម 2A 8469 បើកបរដោយជនជាតិខ្មែរ ហើយគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យជនជាតិវៀតណាម ស្លាប់ 6 នាក់ និងខ្មែរ1នាក់ ហើយរងរបួសចំនួន5នាក់ គឺជាជនជាតិវៀតណាម។ ដែលស្ថិតនៅលើផ្លូវជាតិលេខ 6 ចន្លោះគីឡូម៉ែត្រលេខ 246. 247 ស្ថិតក្នុងភូមិ ស្ពានត្នោត 1 ឃុំស្ពានត្នោត ស្រុក ជីក្រែង ខេត្តសៀមរាប កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 6 វិច្ឆិកាឆ្នាំ 2020 នេះ។