ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំប្រឹក្សាខេត្តលើកទី 60 ក្រោមអធិបតីភាពឯកឧត្តម នូ សាខន

ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំប្រឹក្សាខេត្តលើកទី 60 ក្រោមអធិបតីភាពឯកឧត្តម នូ សាខន

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី 15 ខែឧសភាឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី60 ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាខេត្ត៕

កិច្ចប្រជុំ បានផ្ដោតទៅលើរបៀបវារៈសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖

 

1 – ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី59 របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី3។

2 – ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងបាយការណ៍ប្រចាំខែមេសា ឆ្នាំ2024 ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្តាល។

3 – សេចក្តីរាយការណ៍អំពីលទ្ធផលការងារចុះបើកប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និងបណ្ដឹងតវ៉ារបស់ការិយាល័យប្រជាពលរដ្ឋខេត្ត តាមបណ្តាឃុំ សង្កាត់ ក្នុងក្រុង ស្រុក ទាំង13 ទូទាំងខេត្ត ក្នុងខែមេសា ឆ្នាំ2024។

4 – ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី3 (2019-2024)។

5 – ពិនិត្យ ពិភាក្សា និងអនុម័ត លើផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលា នៃការរៀបចំវេទិការវាង រដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ឆ្នាំ2024 ស្តីពី” កំណែងទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050។

6- បញ្ហាផ្សេងៗ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *