ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីចែកស្រូវពូជជូនប្រជាពលរដ្ឋចំនួន 934 គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន។

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីចែកស្រូវពូជជូនប្រជាពលរដ្ឋចំនួន 934 គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន។

ស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី 29 ខែតុលា ឆ្នាំ 2022 នេះ ក្នុងពិធីចែកស្រូវពូជជូនប្រជាកសិករ ចំនួន 934 គ្រួសារ នៅស្រុកខ្សាច់កណ្ដាល និងស្រុកពញាឮ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ស្ថិតនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នៅក្នុងឆ្នាំនេះ ខេត្តកណ្ដាល បានរងផលប៉ះពាល់ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ រួមមាន ស្រុកកណ្ដាលស្ទឹង ស្រុកខ្សាច់កណ្ដាល ស្រុកពញាឮ និងស្រុកស្អាង។ ផលប៉ះពាល់សរុប 93ភូមិ ស្ថិតក្នុងឃុំចំនួន19គ្រួសារ ទទួលរង ផលប៉ះពាល់ សរុប1,655គ្រួសារ ផ្ទៃដីប៉ះពាល់សរុប ចំនួន1,319គ្រួសារ ផ្ទៃដីខូចខាត អាច មានលទ្ធភាពស្តារឡើងវិញសរុបចំនួន 936ហិកតា។

ដើម្បីឆ្លើយតប និងដោះស្រាយបន្ទាន់ រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំង ប្រដាប់អាវុធ បានត្រៀមប្រចាំការ និងចុះពិនិត្យមើលទីតាំងដែលកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់ ជាប្រចាំ និងបន្តចែកពូជស្រូវដល់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ បានបង្ករបង្កើនផល ឡើងវិញនៅពេលទឹកស្រក ខាងមុខនេះ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *