ភ្នំពេញ: ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី 5 វិច្ឆិកា ឆ្នាំ 2020 នេះបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ។
ដើម្បីត្រួតពិនិត្យនិងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានជាប់ជាប្រចាំនិងជាពិសេសលើកិច្ចការការងារការពារសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុង រាជធានី ភ្នំពេញ។