ព័ត៌មានជាតិ

រាជធានីភ្នំពេញ ថ្ងៃអាទិត្យ 28 ខែសីហា ឆ្នាំ 2022នេះឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន 2,182 ក្បាលដី ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ 

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន 2,182 ក្បាលដី ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ នៅថ្ងៃទី 27 ខែសីហា ឆ្នាំ 2022 នេះ ដោយមានការអញ្ជើញចូលរួមពី«ប្រជាពលរដ្ឋមកពីភូមិចំនួន 3 រួមមានភូមិចំការចិន ភូមិបឹងថ្នល់ និងភូមិចុងបឹង ស្ថិតក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ចំនួន 2,182 ក្បាលដី ត្រូវបានប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនអ្នកកាន់កាប់ដីធ្លីសម្រាប់ប្រើប្រាស់ស្របច្បាប់»។ ឯកឧត្តមបានជម្រាបជូនថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្តាល បានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន167លើក ស្មើនឹង 246,775 ប័ណ្ណ ត្រូវបានប្រគល់ជូនអ្នកកាន់កាប់ដីធ្លី សម្រាប់ប្រើប្រាស់ស្របច្បាប់រួចរាល់ហើយ។ ការចែកប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថិរភាពសង្គម។ ការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែមទៀត។ លើសពីនេះទៀតបងប្អូនប្រជាពលរដ្ឋក៏អាចប្រើប្រាស់ […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ស្តីពី ពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េ ដែលបានបោះបង់ការងារ ដោយជឿលើពួកបំពុលសង្គមនិយាយរៀបរាប់អំពីអបិយជំនឿប្រាកចាកពីការពិត។

ស្ដាប់ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្ដីអំពីជ្រុងមួយនៃទស្សនៈនិងបទពិសោធន៍ការងាររបស់ឯកឧត្តមពាក់ព័ន្ធនឹង “មនោសញ្ចេតនា និង ការងារ”។

ស្ដាប់ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្ដីអំពីជ្រុងមួយនៃទស្សនៈនិងបទពិសោធន៍ការងាររបស់ឯកឧត្តមពាក់ព័ន្ធនឹង “មនោសញ្ចេតនា និង ការងារ”។ ឯកឧត្តមបានមានប្រសាសន៍ថា មនោសញ្ចេតនា ត្រូវប្រកាន់យកមនោសញ្ចេតនាដែលមានលក្ខណៈទូលំទូលាយបំផុត ដែលផ្តល់នូវការយោគយល់ស្មើគ្នា។   ការងារ ត្រូវប្រកាន់ជំហរច្បាស់លាស់ ដោយផ្អែកលើគោលការណ៍តម្លាភាព និងយុត្តិធម៌៖ “បើបានគឺបានទាំងអស់គ្នា បើអត់គឺអត់ទាំងអស់គ្នា”។   (ដកស្រង់ចេញពី “ពិធីសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិជូនយោធិនត្រូវចូលសោធននិវត្តន៍ឆ្នាំ2019” កាលពីថ្ងៃទី26 ខែកញ្ញា ឆ្នាំ2019)។

ព័ត៌មានជាតិ

ខេត្តតាកែវ ថ្ងៃសុក្រ ទី 26 ខែសីហា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញបោសសម្អាតមីនរបស់កងកម្លាំង កងទ័ពជេីងគោក និងសម្ពោធសមិទ្ធផលសំណង់អគារ ក្នុងទីបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក។

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្សព្វផ្សាយ និងផ្ដល់ឥណទានដោយខុសច្បាប់ ធនាគារជាតិនៃកម្ពុជាសូមថ្កោទោសចំពោះការផ្សព្វផ្សាយព័ត៌មាន និងការផ្ដល់ឥណទានក្រៅផ្លូវការ ខុសច្បាប់គ្រប់រូបភាព។ ទន្ទឹមនេះធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គល ដែលធ្វើសកម្មភាពល្មើសនានា តាមនីតិវិធីច្បាប់ជាធរមាន។

នេះជារូបថតអនុស្សាវរីយ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលស្វែងរកសន្តិភាព មកដល់សព្វថ្ងៃ។

នេះជារូបថតអនុស្សាវរីយ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលស្វែងរកសន្តិភាព មកដល់សព្វថ្ងៃ។ សម្ដេចតេជោបានថ្លែងអំណរអរគុណចំពោះបងប្អូនដែលបានផ្តល់រូបថតមកឱ្យសម្ដេចតាមរយៈmessenger Facebook រូបថតដែលបញ្ជូនមកមានមួយចំនួនសម្ដេចមិនដែលបានឃើញពីមុនមិនដឹងថាថតនៅពេលណា នៅទីណានិងអ្នកណាជាអ្នកថត?។ លើកនេះមានរូបថត4សន្លឹក ដែលសម្ដេចគិតថាថតក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់កនិងផ្លាកសញ្ញាសម្រាប់ចូលប្រជុំតែអ្វីដែលមិនច្បាស់គឺកន្លែងនិងពេលវេលា។ សម្ដេចសង្ស័យ5កន្លែងឬ5ប្រទេសគឺ៖ 1.ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM)ទាំងពីរលើក 1988.1989និងការប្រជុំរៀបចំសមាសភាពSNC1991នៅ ឥណ្ឌូណេសុី។   2.សន្និសិទប៉ារីសចាប់ផ្តើមដំបូង1989 នៅប្រទេសបារាំង។   3.ការប្រជុំបង្កើតSNCនៅតូក្យូប្រទេសជប៉ុន1990។   4.ការប្រជុំSNCនៅបាងកកឬប៉ាតាយ៉ាប្រទេសថៃ1991។   5.ការប្រជុំSNCនៅប៉េកាំងប្រទេសចិន1991។   សម្ដេចក៏សូមអំពាវនាវបងប្អូនដែលបានដឹងប្រភពរូបថតនេះជួយប្រាប់ព្រោះរូបថតទាំងនេះទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា៕

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 25 ខែសីហា ឆ្នាំ 2022 នេះ ឯកឧត្ដម គង់សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ។

នៅព្រឹកថ្ងៃទី 25 ខែសីហា ឆ្នាំ 2022 នេះ ឯកឧត្ដម គង់សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ។ ខេត្តកណ្តាល: គូសបញ្ជាក់ថា លោក ឃឹម សំភារ ឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ6 ពីអភិបាលរងនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល មកជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ជំនួស លោក នូ សុវណ្ណរ៉ា ឋានន្តរស័កវរមន្រ្តី ថ្នាក់លេខ2 ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្តាល។ ឯកឧត្តមបានផ្តាំផ្ញើដល់លោកអភិបាលក្រុង ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលក្រុងតាខ្មៅទាំងមូល ត្រូវបន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖ 1.បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយសមធម៌ និងចីរភាព។ 2.ត្រូវជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មី ដែលយើងបានធ្វើពិធីប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2020 កន្លងទៅប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ184 អនក្រ.បក ចុះថ្ងៃទី2 ខែធ្នូ ឆ្នាំ2019 […]

ព័ត៌មានជាតិ

ព្រឹកថ្ងៃទី 25 ខែសីហា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញាតិឱ្យលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ព្រឹកថ្ងៃទី 25 ខែសីហា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញាតិឱ្យលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ លោកជំទាវ Ulku Kocaefe បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីតួកគី ជូនសម្ដេចតេជោ ហើយគោរពប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីកនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្មនឹងបើកឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។   លោកជំទាវ Ulku Kocaefe បានបន្តថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខាហើយដូចនេះលោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។   ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរជូនចំពោះលោកជំទាវ Ulku Kocaefe ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីរបស់សាធារណរដ្ឋតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងអប់រំយុវជននិងកីឡា សម្រេចពន្យារពេលប្រឡងបាក់ឌុប ដែលគ្រោងធ្វើពីថ្ងៃទី14រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ទៅថ្ងៃទីទី 21 និង 22 ខែវិច្ឆិកា ឆ្នាំ2022នេះ វិញ។

សេចក្ដីជូនដំណឹង របស់ក្រសួងអប់រំយុវជននិងកីឡា សម្រេចពន្យារពេលប្រឡងបាក់ឌុប ដែលគ្រោងធ្វើពីថ្ងៃទី14រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ទៅថ្ងៃទីទី 21 និង 22 ខែវិច្ឆិកា ឆ្នាំ2022នេះ វិញ។