ព័ត៌មានជាតិ

នេះជារូបថតអនុស្សាវរីយ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលស្វែងរកសន្តិភាព មកដល់សព្វថ្ងៃ។

នេះជារូបថតអនុស្សាវរីយ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលស្វែងរកសន្តិភាព មកដល់សព្វថ្ងៃ។

សម្ដេចតេជោបានថ្លែងអំណរអរគុណចំពោះបងប្អូនដែលបានផ្តល់រូបថតមកឱ្យសម្ដេចតាមរយៈmessenger Facebook រូបថតដែលបញ្ជូនមកមានមួយចំនួនសម្ដេចមិនដែលបានឃើញពីមុនមិនដឹងថាថតនៅពេលណា នៅទីណានិងអ្នកណាជាអ្នកថត?។

លើកនេះមានរូបថត4សន្លឹក ដែលសម្ដេចគិតថាថតក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់កនិងផ្លាកសញ្ញាសម្រាប់ចូលប្រជុំតែអ្វីដែលមិនច្បាស់គឺកន្លែងនិងពេលវេលា។

សម្ដេចសង្ស័យ5កន្លែងឬ5ប្រទេសគឺ៖

1.ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM)ទាំងពីរលើក 1988.1989និងការប្រជុំរៀបចំសមាសភាពSNC1991នៅ

ឥណ្ឌូណេសុី។

 

2.សន្និសិទប៉ារីសចាប់ផ្តើមដំបូង1989

នៅប្រទេសបារាំង។

 

3.ការប្រជុំបង្កើតSNCនៅតូក្យូប្រទេសជប៉ុន1990។

 

4.ការប្រជុំSNCនៅបាងកកឬប៉ាតាយ៉ាប្រទេសថៃ1991។

 

5.ការប្រជុំSNCនៅប៉េកាំងប្រទេសចិន1991។

 

សម្ដេចក៏សូមអំពាវនាវបងប្អូនដែលបានដឹងប្រភពរូបថតនេះជួយប្រាប់ព្រោះរូបថតទាំងនេះទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *