សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្សព្វផ្សាយ និងផ្ដល់ឥណទានដោយខុសច្បាប់ ធនាគារជាតិនៃកម្ពុជាសូមថ្កោទោសចំពោះការផ្សព្វផ្សាយព័ត៌មាន និងការផ្ដល់ឥណទានក្រៅផ្លូវការ ខុសច្បាប់គ្រប់រូបភាព។ ទន្ទឹមនេះធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គល ដែលធ្វើសកម្មភាពល្មើសនានា តាមនីតិវិធីច្បាប់ជាធរមាន។
