សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022នេះ បានអនុញ្ញាតអោយឡានចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែចង្កូត។ នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំទៅចង្កូតឆ្វេងនោះឡេីយ ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។ ត្រង់ចំនុចនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី6 ខែកក្កដា ឆ្នាំ2022 នេះ មិនអនុញ្ញាតដាច់ខាតនូវការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះទេ ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ ៕
Month: July 2022
នៅព្រឹក ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី6 ខែកក្កដា ឆ្នាំ 2022នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡា ពិការអាស៊ាន ឬអាស៊ាន ប៉ារ៉ាហ្គេម លើកទី11 នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
នៅព្រឹក ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី6 ខែកក្កដា ឆ្នាំ 2022នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡា ពិការអាស៊ាន ឬអាស៊ាន ប៉ារ៉ាហ្គេម លើកទី11 នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
ភ្នំពេញ ករណីបាញ់រះជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់បុរសម្នាក់ ស្ថិតក្នុងខណ្ឌបឹងកេងកង។
ភ្នំពេញ ករណីបាញ់រះជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់បុរសម្នាក់ ស្ថិតក្នុងខណ្ឌបឹងកេងកង។ ចំពោះករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 2ជាងរសៀលថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2022 នេះ ដោយមានករណីបាញ់ប្រហារចូលផ្ទះវីឡាមួយកន្លែង នៅក្នុងខណ្ឌបឹងកេងកង បណ្ដាលឲ្យអង្គរក្សម្នាក់ដែលនៅប៉ុស្ដិ៍យាមខាងមុខផ្ទះបានស្លាប់ ហើយជនរងគ្រោះមានឈ្មោះ គង់ សិទ្ធិ អាយុ 44 ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង នឹងមានប្រពន្ធនឹងកូនពីរនាក់នៅក្នុងបន្ទុក។ គួរបញ្ជាក់ផងដែរថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកបាញ់រះជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅប៉ុស្ដិ៍យាមខាងមុខផ្ទះ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ322 សង្កាត់បឹងកេងកង1 ខណ្ឌបឹងកេងកង។ យ៉ាងណាមិញ មូលហេតុនៃអំពើបាញ់ប្រហារនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយនៅពេលនេះសមត្ថកិច្ចជំនាញជាច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើកោសល្យវិច្ច័យស្រាវជ្រាវបន្ដទៀត៕
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថាចាប់ពីថ្ងៃទី 6 រហូតដល់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2022 នេះ កម្ពុជាបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលកើតឡើងអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងឥទ្ធិពលនៃខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ធ្វើឱ្យស្ថានភាពអាកាសធាតុនៅកម្ពុជា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយកន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើៗ រីឯនៅតំបន់មាត់សមុទ្រមានរលកខ្ពស់ៗ។
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថាចាប់ពីថ្ងៃទី 6 រហូតដល់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2022 នេះ កម្ពុជាបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលកើតឡើងអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងឥទ្ធិពលនៃខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ធ្វើឱ្យស្ថានភាពអាកាសធាតុនៅកម្ពុជា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយកន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើៗ រីឯនៅតំបន់មាត់សមុទ្រមានរលកខ្ពស់ៗ។
នៅព្រឹកថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2022 នេះ ឯកឧត្តម សៅ សុខា អញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំគណៈកម្មការអន្តរក្រសួងរៀបចំមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកម្ពុជា ពីប្រទេសវៀតណាម មកកាន់មាតុភូមិវិញ!
នៅព្រឹកថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2022 នេះ ឯកឧត្តម សៅ សុខា អញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំគណៈកម្មការអន្តរក្រសួងរៀបចំមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកម្ពុជា ពីប្រទេសវៀតណាម មកកាន់មាតុភូមិវិញ! ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំពិភាក្សាការងារត្រៀមរៀបចំគណៈកម្មការអន្តរក្រសួង រៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកម្ពុជាចំនួន 49 រូប ពីប្រទេសវៀតណាម មកកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ( X16 ) ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ យ៉ាងណាមិញ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង ឯកឧត្តម ឧត្តមសេនីយ៍ តំណាងមកពីក្រួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស លោកនាយសេនាធិការ ស្នងការ ស្នងការរង និងអភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផង៕
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី2 ខែកក្តដា ឆ្នាំ2022នេះ ឯកឧត្តម សែម សុវណ្ណនី អបអរសាទរខួបអនុស្សាវរីយ៍លើកទី 71 ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា 28 មិថុនា ឆ្នាំ 1951 28 មិថុនា ឆ្នាំ 2022 នេះ។
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី2 ខែកក្តដា ឆ្នាំ2022នេះ ឯកឧត្តម សែម សុវណ្ណនី អបអរសាទរខួបអនុស្សាវរីយ៍លើកទី 71 ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា 28 មិថុនា ឆ្នាំ 1951 28 មិថុនា ឆ្នាំ 2022 នេះ។ ឯកឧត្តម សែម សុវណ្ណនី ជាសមាជិកគណៈអចិន្ត្រៃគណៈកម្មធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានអញ្ជើញចូលរួមប្រារព្ធមិទ្ទិងមហាជន អបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា 28 មិថុនា 1951 28 មិថុនា 2022 នៅគណបក្សប្រជាជនកម្ពុជា ឃុំពើក។ ឯកឧត្តម សែម សុវណ្ណនី បានថ្លែងថា រយៈពេល71ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទោះបីជាត្រូវប្រឈមនិងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជន កម្ពុជា បានស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយប្រមូលកម្លាំង ប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ […]
ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី2 ខែកក្កដា ឆ្នាំ2022នេះឯកឧត្តម សៅ សុខា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអគាសិក្សា បឋមសិក្សា ទីចាត់ការមត្តេយ្យសិក្សាវត្តដូង ។
ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី2 ខែកក្កដា ឆ្នាំ2022នេះឯកឧត្តម សៅ សុខា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអគាសិក្សា បឋមសិក្សា ទីចាត់ការមត្តេយ្យសិក្សាវត្តដូង ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារសិក្សា បឋមសិក្សា ទីចាត់ការ មត្តេយ្យសិក្សាវត្តដូង ភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងុំ។ ឯកឧត្តម លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុករមាសហែក បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារសិក្សា សាលាបឋមសិក្សាវត្តដូង ទីចាត់ការ បន្ទប់សិក្សាមត្តេយ្យសហគមន៍ វត្តដូង ប៉ុស្តិ៍នគរបាលរដ្ឋបាលដូង និងសមិទ្ធផលនានានៅក្នុងឃុំដូង។