ព័ត៌មានជាតិ

ភ្នំពេញ ករណីបាញ់រះជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់បុរសម្នាក់ ស្ថិតក្នុងខណ្ឌបឹងកេងកង។

ភ្នំពេញ ករណីបាញ់រះជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់បុរសម្នាក់ ស្ថិតក្នុងខណ្ឌបឹងកេងកង។

ចំពោះករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 2ជាងរសៀលថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2022 នេះ ដោយមានករណីបាញ់ប្រហារចូលផ្ទះវីឡាមួយកន្លែង នៅក្នុងខណ្ឌបឹងកេងកង បណ្ដាលឲ្យអង្គរក្សម្នាក់ដែលនៅប៉ុស្ដិ៍យាមខាងមុខផ្ទះបានស្លាប់ ហើយជនរងគ្រោះមានឈ្មោះ គង់ សិទ្ធិ អាយុ 44 ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង នឹងមានប្រពន្ធនឹងកូនពីរនាក់នៅក្នុងបន្ទុក។

គួរបញ្ជាក់ផងដែរថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកបាញ់រះជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅប៉ុស្ដិ៍យាមខាងមុខផ្ទះ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ322 សង្កាត់បឹងកេងកង1 ខណ្ឌបឹងកេងកង។

 

យ៉ាងណាមិញ មូលហេតុនៃអំពើបាញ់ប្រហារនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយនៅពេលនេះសមត្ថកិច្ចជំនាញជាច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើកោសល្យវិច្ច័យស្រាវជ្រាវបន្ដទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *