នៅព្រឹកថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2022 នេះ ឯកឧត្តម សៅ សុខា អញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំគណៈកម្មការអន្តរក្រសួងរៀបចំមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកម្ពុជា ពីប្រទេសវៀតណាម មកកាន់មាតុភូមិវិញ!
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំពិភាក្សាការងារត្រៀមរៀបចំគណៈកម្មការអន្តរក្រសួង រៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកម្ពុជាចំនួន 49 រូប ពីប្រទេសវៀតណាម មកកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ( X16 ) ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
យ៉ាងណាមិញ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង ឯកឧត្តម ឧត្តមសេនីយ៍ តំណាងមកពីក្រួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស លោកនាយសេនាធិការ ស្នងការ ស្នងការរង និងអភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផង៕