ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022នេះ បានអនុញ្ញាតអោយឡានចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែចង្កូត។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2022នេះ បានអនុញ្ញាតអោយឡានចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែចង្កូត។

នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំ​ទៅចង្កូតឆ្វេងនោះឡេីយ ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។

 

ត្រង់ចំនុចនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី6 ខែកក្កដា ឆ្នាំ2022 នេះ មិនអនុញ្ញាតដាច់ខាតនូវ​ការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះទេ ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *