ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2021។

សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2021។

ព័ត៌មានជាតិ

សូមបញ្ជាក់ថាក្រោយពីធ្វើតេស្តយកសំណាកចំនួន3ដង របស់ពលរដ្ឋចំនួន 686 នាក់ នៅក្នុងខេត្តកណ្ដាល ទទួលបានលទ្ធផលអវិជ្ជមាន និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថាក្រោយពីធ្វើតេស្តយកសំណាកចំនួន3ដង របស់ពលរដ្ឋចំនួន 686 នាក់ នៅក្នុងខេត្តកណ្ដាល ទទួលបានលទ្ធផលអវិជ្ជមាន និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។   នៅព្រឹកថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី16 ខែមីនា ឆ្នាំ 2021 នេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អមដំណើរដោយលោក គឹម រិទ្ធី អភិបាលរងខេត្តបានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះទៅពិនិត្យអាគារពាណិជ្ជកម្ម ជីនយន់ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកសិង្គ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានធ្វើជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19។   នៅក្នុងឱកាសនេះដែរឯកឧត្តម អភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនកូនក្មួយចំនួន 686 នាក់ដែលត្រូវដល់ថ្ងៃកំណត់ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញក្រោយពីពួកគាត់ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្ដចំនួន 3 ដង ទទួលបានលទ្ធផលអវិជ្ជមាននិងបានធ្វើចត្តាឡីស័ករយៈពេល 14ថ្ងៃ នៅអគារស្នាក់នៅរួម របស់សណ្ឋាគារ yongyuan ដែលស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ព័ត៌មានជាតិ

គិតមកត្រឹមថ្ងៃទី 11 ខែមីនា ឆ្នាំ 2021 នេះ មានករណីស្លាប់ 1នាក់ ដោយសារ ជំងឺវីរុស covid-19។

គិតមកត្រឹមថ្ងៃទី 11 ខែមីនា ឆ្នាំ 2021 នេះ មានករណីស្លាប់ 1នាក់ ដោយសារ ជំងឺវីរុស covid-19។

ព័ត៌មានជាតិ

សុគន្ធនីសាតារាចម្រៀងផលិតកម្មរស្មីហ*្សមាសបានប្រកាសនៅក្នុង facebook ថាខ្លួនមានវិជ្ជមានកូវីត19។

សុគន្ធនីសាតារាចម្រៀងផលិតកម្មរស្មីហ*្សមាសបានប្រកាសនៅក្នុង facebook ថាខ្លួនមានវិជ្ជមានកូវីត19។ សុគន្ធ នីសា សរសេរសារក្នុង ហ្វេសប៊ុក ផ្ទាល់ខ្លួនថា នាងខ្ញុំបានធ្វើតេស្តកូវីដ19ឥឡូវនេះមាន Positiveហើយ អញ្ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីសុវត្ថិភាពខ្លួនឯងនិងក្រុមគ្រួសារសូមជូនពរឱ្យបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ សុំទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតបអាជាស្រ័យផងណាបងប្អូន ។

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ត កំពង់ស្ពឺ ស្ដីពីការផ្អាកជាបណ្ដោះអាសន្ននូវកម្មវិធី រៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ចាប់ពីថ្ងៃទី 10 ខែមីនា ឆ្នាំ 2021 នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ត កំពង់ស្ពឺ ស្ដីពីការផ្អាកជាបណ្ដោះអាសន្ននូវកម្មវិធី រៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ចាប់ពីថ្ងៃទី 10 ខែមីនា ឆ្នាំ 2021 នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី

ព័ត៌មានជាតិ

សូមបញ្ជាក់ថា ចំពោះករណីអគ្គិភ័យមួយបានកើតឡើងនៅក្នុងសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញឬហៅថាផ្លូវរទេះភ្លើង ម្ដុំឈូកវ៉ាពីរ មានករណីអគ្គិភ័យមួយឆាបឆេះកាលពីវេលាម៉ោង 2 រំលងអធ្រាត្រឈានចូលថ្ងៃទី 7 ខែមីនា ឆ្នាំ 2021នេះ។

សូមបញ្ជាក់ថា ចំពោះករណីអគ្គិភ័យមួយបានកើតឡើងនៅក្នុងសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញឬហៅថាផ្លូវរទេះភ្លើង ម្ដុំឈូកវ៉ាពីរ មានករណីអគ្គិភ័យមួយឆាបឆេះកាលពីវេលាម៉ោង 2 រំលងអធ្រាត្រឈានចូលថ្ងៃទី 7 ខែមីនា ឆ្នាំ 2021នេះ គិតមកត្រឹមម៉ោង 10:00ព្រឹក ថ្ងៃទី 7 ខែមីនា ឆ្នាំ 2021 នេះសមត្ថកិច្ចបាននិងកំពុងសួរនាំម្ចាស់ដេប៉ូលក់ឈើបានឲ្យដឹងថាមានការខូចខាតសម្ភារៈដូចជាម៉ូតូចំនួន 5 គ្រឿង ម៉ូតូម៉ាកស៊ីរូស 2គ្រឿង ម៉ូតូ today 1គ្រឿង និងម៉ូតូរ៉ឺម៉ក1គ្រឿង ហើយម៉ូតូអ្នកផ្ញើ ម៉ាកវ៉េវ 1គ្រឿងទៀត និងបាត់បង់ប្រាក់សុទ្ធចំនួនជាង 3 ពាន់ដុល្លាររួមទាំងការបាត់បង់សម្ភារៈឈើប្រហាក់ប្រហែលជា 6000$ ហើយម្ចាស់ដេប៉ូលក់ឈើនោះដែរមានឈ្មោះ គង់សុខា ភេទប្រុស អាយុ 30 ឆ្នាំនិងប្រពន្ធឈ្មោះ កងលីដា អាយុ 28 ឆ្នាំ។ មកទល់នឹងពេលនេះដែរសមត្ថកិច្ចខណ្ឌ ពោសែនជ័យកំពុងតែធ្វើការត្រួតពិនិត្យនិងតាមដានរាល់ការឆេះដែលអាចជាករណីលួចដុតឬក៏ជាករណីផ្ទុះស៊េខ្សែភ្លើង។

ព័ត៌មានជាតិ

គិតមកត្រឹមពេលនេះ រដ្ឋបាល ខេត្តព្រះសីហនុ បានធ្វើការផាកពិន័យចំពោះបុរស2នាក់ ដែលមានទីលំនៅនៅភូមិ 3 សង្កាត់លេខ 1 ក្រុងព្រះសីហនុ និងម្នាក់ទៀតមានទីតាំងនៅភូមិ 1 សង្កាត់លេខ 4 ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោជន៍ជាមួយអ្នកជំងឺកូវីដ19 ហើយត្រូវបានក្រុមការងារឆ្លើយតបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានដាក់ឲ្យធ្វើចត្រាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាពតែរូបគាត់មិនបានអនុវត្តតាមការណែនាំដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី 4 ខែមីនា ឆ្នាំ 2021នេះ។

គិតមកត្រឹមពេលនេះ រដ្ឋបាល ខេត្តព្រះសីហនុ បានធ្វើការផាកពិន័យចំពោះបុរស2នាក់ ដែលមានទីលំនៅនៅភូមិ 3 សង្កាត់លេខ 1 ក្រុងព្រះសីហនុ និងម្នាក់ទៀតមានទីតាំងនៅភូមិ 1 សង្កាត់លេខ 4 ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោជន៍ជាមួយអ្នកជំងឺកូវីដ19 ហើយត្រូវបានក្រុមការងារឆ្លើយតបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានដាក់ឲ្យធ្វើចត្រាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាពតែរូបគាត់មិនបានអនុវត្តតាមការណែនាំដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី 4 ខែមីនា ឆ្នាំ 2021នេះ ដូច្នេះនៅរសៀលថ្ងៃទី 5 ខែមីនា ឆ្នាំ 2021 នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យទៅលើបុរសរូបនេះជាប្រាក់ចំនួន 2 លានរៀល យោងតាមអនុក្រឹត្យលេខ 27 អ, ន ក្រ ,ប ក ចុះថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2021 របស់រាជរដ្ឋាភិបាលស្ដីពីការធ្វេីចត្រាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ19 ក្នុងសហគមន៍ ម្យ៉ាងទៀតជាការព្រមានដល់អ្នកដែលកំពុងធ្វើចត្រាឡីស័ក ផ្សេងទៀតកុំឲ្យយកគំរូតាមនិងត្រូវគោរពអោយបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការពិសេស(3 កុំ នឹង 3ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ covid-19 […]

ព័ត៌មានជាតិ

លិខិតបដិសេធ របស់បញ្ជាការដ្ឋាន កងអង្គរក្ស ស្នងការដ្ឋានបុគ្គលិក និងបណ្ដុះបណ្ដាល សូមធ្វើការបដិសេធនិងបញ្ជាក់ថា។

លិខិតបដិសេធ របស់បញ្ជាការដ្ឋាន កងអង្គរក្ស ស្នងការដ្ឋានបុគ្គលិក និងបណ្ដុះបណ្ដាល សូមធ្វើការបដិសេធនិងបញ្ជាក់ថា ឈ្មោះអ៊ឹមសុវណ្ណារិទ្ធភេទប្រុសដែលជាជនល្មើសក្នុងករណីប្លន់ចាប់ជំរិតនៅថ្ងៃទី 1 ខែមីនាឆ្នាំ 2021នេះ នៅក្នុង បុរីអង្គរភ្នំពេញ គឺមិនមានឈ្មោះ និងក្របខ័ណ្ឌ នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិននោះទេ។ ចំពោះប័ណ្ណសំគាល់បញ្ជាការដ្ឋានអង្គរក្ស ដែលជនល្មើសប្រើប្រាស់គឺជាប័ណ្ណក្លែងក្លាយមិនមែនជាប័ណ្ណសំគាល់ដែលចេញដោយបញ្ជាការដ្ឋានកងអង្គរក្សនោះទេ សេចក្ដីដូចបានបញ្ជាក់ជូនខាងលើសូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជ្រាប។ នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំនិងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រិដ្ធជនក្នុងករណីប្លន់ បាញ់ សម្លាប់ និងចាប់ជំរិតដែលមានទីតាំងនៅក្នុង បុរីអង្គរភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ហើយក្រុមឧក្រិដ្ឋជនទៀតសោតនោះបានប្រើប្រាស់នូវកាំភ្លើងវែង 1ដើមនិងកាំភ្លើងខ្លី 2 ដើម ដោយបាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ហើយភ្លាមៗនោះដែរកម្លាំងកងរាជអាវុធហត្ថប្រើសិទ្ធិការពារខ្លួនបានបាញ់ត្រឡប់ទៅវិញបណ្ដាលឲ្យក្រុមឧក្រិដ្ឋជនស្លាប់ចំនួន 4 នាក់ នៅនឹងកន្លែងកើតហេតុតែម្ដង។