លិខិតបដិសេធ របស់បញ្ជាការដ្ឋាន កងអង្គរក្ស ស្នងការដ្ឋានបុគ្គលិក និងបណ្ដុះបណ្ដាល សូមធ្វើការបដិសេធនិងបញ្ជាក់ថា
ឈ្មោះអ៊ឹមសុវណ្ណារិទ្ធភេទប្រុសដែលជាជនល្មើសក្នុងករណីប្លន់ចាប់ជំរិតនៅថ្ងៃទី 1 ខែមីនាឆ្នាំ 2021នេះ នៅក្នុង បុរីអង្គរភ្នំពេញ គឺមិនមានឈ្មោះ និងក្របខ័ណ្ឌ នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិននោះទេ។
ចំពោះប័ណ្ណសំគាល់បញ្ជាការដ្ឋានអង្គរក្ស ដែលជនល្មើសប្រើប្រាស់គឺជាប័ណ្ណក្លែងក្លាយមិនមែនជាប័ណ្ណសំគាល់ដែលចេញដោយបញ្ជាការដ្ឋានកងអង្គរក្សនោះទេ សេចក្ដីដូចបានបញ្ជាក់ជូនខាងលើសូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជ្រាប។
នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំនិងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រិដ្ធជនក្នុងករណីប្លន់ បាញ់ សម្លាប់ និងចាប់ជំរិតដែលមានទីតាំងនៅក្នុង បុរីអង្គរភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ហើយក្រុមឧក្រិដ្ឋជនទៀតសោតនោះបានប្រើប្រាស់នូវកាំភ្លើងវែង 1ដើមនិងកាំភ្លើងខ្លី 2 ដើម ដោយបាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ហើយភ្លាមៗនោះដែរកម្លាំងកងរាជអាវុធហត្ថប្រើសិទ្ធិការពារខ្លួនបានបាញ់ត្រឡប់ទៅវិញបណ្ដាលឲ្យក្រុមឧក្រិដ្ឋជនស្លាប់ចំនួន 4 នាក់ នៅនឹងកន្លែងកើតហេតុតែម្ដង។