ព័ត៌មានជាតិ

គិតមកត្រឹមពេលនេះ រដ្ឋបាល ខេត្តព្រះសីហនុ បានធ្វើការផាកពិន័យចំពោះបុរស2នាក់ ដែលមានទីលំនៅនៅភូមិ 3 សង្កាត់លេខ 1 ក្រុងព្រះសីហនុ និងម្នាក់ទៀតមានទីតាំងនៅភូមិ 1 សង្កាត់លេខ 4 ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោជន៍ជាមួយអ្នកជំងឺកូវីដ19 ហើយត្រូវបានក្រុមការងារឆ្លើយតបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានដាក់ឲ្យធ្វើចត្រាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាពតែរូបគាត់មិនបានអនុវត្តតាមការណែនាំដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី 4 ខែមីនា ឆ្នាំ 2021នេះ។

គិតមកត្រឹមពេលនេះ រដ្ឋបាល ខេត្តព្រះសីហនុ បានធ្វើការផាកពិន័យចំពោះបុរស2នាក់ ដែលមានទីលំនៅនៅភូមិ 3 សង្កាត់លេខ 1 ក្រុងព្រះសីហនុ និងម្នាក់ទៀតមានទីតាំងនៅភូមិ 1 សង្កាត់លេខ 4 ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោជន៍ជាមួយអ្នកជំងឺកូវីដ19 ហើយត្រូវបានក្រុមការងារឆ្លើយតបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានដាក់ឲ្យធ្វើចត្រាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាពតែរូបគាត់មិនបានអនុវត្តតាមការណែនាំដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី 4 ខែមីនា ឆ្នាំ 2021នេះ

ដូច្នេះនៅរសៀលថ្ងៃទី 5 ខែមីនា ឆ្នាំ 2021 នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យទៅលើបុរសរូបនេះជាប្រាក់ចំនួន 2 លានរៀល យោងតាមអនុក្រឹត្យលេខ 27 អ, ន ក្រ ,ប ក ចុះថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2021 របស់រាជរដ្ឋាភិបាលស្ដីពីការធ្វេីចត្រាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ19 ក្នុងសហគមន៍ ម្យ៉ាងទៀតជាការព្រមានដល់អ្នកដែលកំពុងធ្វើចត្រាឡីស័ក ផ្សេងទៀតកុំឲ្យយកគំរូតាមនិងត្រូវគោរពអោយបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការពិសេស(3 កុំ នឹង 3ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ covid-19 នៅក្នុងសហគមន៍។

Leave a Reply

Your email address will not be published. Required fields are marked *