សូមបញ្ជាក់ថា ចំពោះករណីអគ្គិភ័យមួយបានកើតឡើងនៅក្នុងសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញឬហៅថាផ្លូវរទេះភ្លើង ម្ដុំឈូកវ៉ាពីរ មានករណីអគ្គិភ័យមួយឆាបឆេះកាលពីវេលាម៉ោង 2 រំលងអធ្រាត្រឈានចូលថ្ងៃទី 7 ខែមីនា ឆ្នាំ 2021នេះ
គិតមកត្រឹមម៉ោង 10:00ព្រឹក ថ្ងៃទី 7 ខែមីនា ឆ្នាំ 2021 នេះសមត្ថកិច្ចបាននិងកំពុងសួរនាំម្ចាស់ដេប៉ូលក់ឈើបានឲ្យដឹងថាមានការខូចខាតសម្ភារៈដូចជាម៉ូតូចំនួន 5 គ្រឿង ម៉ូតូម៉ាកស៊ីរូស 2គ្រឿង ម៉ូតូ today 1គ្រឿង និងម៉ូតូរ៉ឺម៉ក1គ្រឿង ហើយម៉ូតូអ្នកផ្ញើ ម៉ាកវ៉េវ 1គ្រឿងទៀត និងបាត់បង់ប្រាក់សុទ្ធចំនួនជាង 3 ពាន់ដុល្លាររួមទាំងការបាត់បង់សម្ភារៈឈើប្រហាក់ប្រហែលជា 6000$ ហើយម្ចាស់ដេប៉ូលក់ឈើនោះដែរមានឈ្មោះ គង់សុខា ភេទប្រុស អាយុ 30 ឆ្នាំនិងប្រពន្ធឈ្មោះ កងលីដា អាយុ 28 ឆ្នាំ។
មកទល់នឹងពេលនេះដែរសមត្ថកិច្ចខណ្ឌ ពោសែនជ័យកំពុងតែធ្វើការត្រួតពិនិត្យនិងតាមដានរាល់ការឆេះដែលអាចជាករណីលួចដុតឬក៏ជាករណីផ្ទុះស៊េខ្សែភ្លើង។