សូមបញ្ជាក់ថាក្រោយពីធ្វើតេស្តយកសំណាកចំនួន3ដង របស់ពលរដ្ឋចំនួន 686 នាក់ នៅក្នុងខេត្តកណ្ដាល ទទួលបានលទ្ធផលអវិជ្ជមាន និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
នៅព្រឹកថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី16 ខែមីនា ឆ្នាំ 2021 នេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អមដំណើរដោយលោក គឹម រិទ្ធី អភិបាលរងខេត្តបានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះទៅពិនិត្យអាគារពាណិជ្ជកម្ម ជីនយន់ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកសិង្គ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានធ្វើជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19។
នៅក្នុងឱកាសនេះដែរឯកឧត្តម អភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនកូនក្មួយចំនួន 686 នាក់ដែលត្រូវដល់ថ្ងៃកំណត់ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញក្រោយពីពួកគាត់ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្ដចំនួន 3 ដង ទទួលបានលទ្ធផលអវិជ្ជមាននិងបានធ្វើចត្តាឡីស័ករយៈពេល 14ថ្ងៃ នៅអគារស្នាក់នៅរួម របស់សណ្ឋាគារ yongyuan ដែលស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។