សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្វាយសម្ដេច ព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរនិងសុភមង្គលក្នុងឱកាសព្រះអង្គទទួលបាននូវគ្រឿង ឥស្សរយសមិត្តភាពនៃសាធារណរដ្ឋប្រជានិមិត្តចិនដ៏ឧត្តុង្គ ឧត្តម ពីឯកឧត្តម XI JINPING ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2020 នៅវិមានប្រជាជនចិន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
Month: November 2020
សៀមរាប : ករណីក្រឡាប់ឡានស្លាប់ 7 នាក់ ជនជាតិវៀតណាម 6នាក់ខ្មែរ 1នាក់។
សៀមរាប : ករណីក្រឡាប់ឡានស្លាប់ 7 នាក់ ជនជាតិវៀតណាម 6នាក់ខ្មែរ 1នាក់។ តាមប្រភព ពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខកំពង់ចាម 2A 8469 បើកបរដោយជនជាតិខ្មែរ ហើយគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យជនជាតិវៀតណាម ស្លាប់ 6 នាក់ និងខ្មែរ1នាក់ ហើយរងរបួសចំនួន5នាក់ គឺជាជនជាតិវៀតណាម។ ដែលស្ថិតនៅលើផ្លូវជាតិលេខ 6 ចន្លោះគីឡូម៉ែត្រលេខ 246. 247 ស្ថិតក្នុងភូមិ ស្ពានត្នោត 1 ឃុំស្ពានត្នោត ស្រុក ជីក្រែង ខេត្តសៀមរាប កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 6 វិច្ឆិកាឆ្នាំ 2020 នេះ។
ភ្នំពេញ: ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី 5 វិច្ឆិកា ឆ្នាំ 2020 នេះបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ។
ភ្នំពេញ: ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី 5 វិច្ឆិកា ឆ្នាំ 2020 នេះបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ។ ដើម្បីត្រួតពិនិត្យនិងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានជាប់ជាប្រចាំនិងជាពិសេសលើកិច្ចការការងារការពារសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុង រាជធានី ភ្នំពេញ។
ភ្នំពេញ: ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការ នគរបាលជាតិ នៅថ្ងៃទី4 វិច្ឆិកា ឆ្នាំ 2020 នេះ បានបញ្ជាឲ្យបិទល្បែងស៊ីសង online keno ទូទាំងប្រទេស។
ភ្នំពេញ: ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការ នគរបាលជាតិ នៅថ្ងៃទី4 វិច្ឆិកា ឆ្នាំ 2020 នេះ បានបញ្ជាឲ្យបិទល្បែងស៊ីសង online keno ទូទាំងប្រទេស។ ក្រុមប្រតិបត្តិការ នៅគណៈកម្មាធិការចម្រុះបង្ក្រាបល្បែងកាស៊ីណូ ឆ្នោតឡូតូ ភ្នាល់បាល់ តាមអនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ ដោយបានចុះពិនិត្យក្រុមហ៊ុនសុីននីវ ដែលមានទីស្នាក់ការនៅ កោះពេជ្រ រាជធានីភ្នំពេញ និងបានរកឃើញថាតំណាងចែកចាយមួយចំនួនពិតជាបានធ្វើអាជីវកម្មឆ្នោតប្រភេទ ខេនណូ ពិតប្រាកដមែនបន្ទាប់មកប្រតិបត្តិការចម្រុះបានសម្រេចបិទមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មឆ្នោតប្រភេទ ខេនណូ ចាប់ពីថ្ងៃនេះតទៅ។
ភ្នំពេញ : ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន បញ្ជាឱ្យស្រាវជ្រាវ ជាបន្ទាន់ករណីបង្កប់ល្បែងស៊ីសងតាម អនឡាញ keno online។
ភ្នំពេញ : ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន បញ្ជាឱ្យស្រាវជ្រាវ ជាបន្ទាន់ករណីបង្កប់ល្បែងស៊ីសងតាម អនឡាញ keno online។ នៅល្ងាចថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2020 នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ប្រាប់ ភី វី អិន អិន ថាបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍អំពីករណីក្រុមហ៊ុន ស៊ិន នីវ ទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មឆ្នោតឡូតូ ហើយបំប្លែងជាល្បែងស៊ីសងតាម អនឡាញ keno online រួចមកឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ បានបញ្ជាឲ្យនាយកដ្ឋានជំនាញចុះស្រាវជ្រាវដើម្បីមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ។
ភ្នំពេញ : ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅ រាជធានី ភ្នំពេញ និងចាប់បានមេក្លោងម្នាក់និងថ្នាំញៀនជាង 7 គីឡូក្រាម។
ភ្នំពេញ : ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅ រាជធានី ភ្នំពេញ និងចាប់បានមេក្លោងម្នាក់និងថ្នាំញៀនជាង 7 គីឡូក្រាម ករណីជួញដូរគ្រឿងញៀននៅចំណុច ផ្លូវលេខ 5 អា បុរី លឹមឈាងហាក់ ឋិតក្នុងភូមិ ម័រ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី 1 វិច្ឆិកា ឆ្នាំ 2020 កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក11 ) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ីផល្លា លោកវរសេនីយឯក ជៀវ តុលា នាយករងមន្ទីរប្រឆាំងគ្រឿងញៀននិងលោក វីរសេនីយ៍ឯក សេង ឃុនណាងនាយការិយាល័យ ព្រមទាំងមានការសម្របសម្រួលដឹកនាំពីសំណាក់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង សាលា ដំបូងរាជធានី ភ្នំពេញ បានធ្វើដំណើរក្នុងការស៊ើបអង្កេតនិងស្រាវជ្រាវបង្ក្រាបបានករណីជួញដូរគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ចាន់ដារ៉ាភេទប្រុស អាយុ 35 ឆ្នាំ ជនជាតិខ្មែរ ដោយចាប់បានសារធាតុញៀនប្រភេទ មេតំ […]